ព័ត៌មានអន្តរជាតិ

ប្រភពជាច្រើនអះអាងថា មេដឹកនាំផ្តាច់ការ របស់កូរ៉េខាងជើង គីម ជុងអ៊ុន ទទួលមរណភាព កាលពីយប់ថ្ងៃសៅរ៍

បរទេស៖ វាត្រូវបានគេរាយការណ៍ថា ជាការពិតដោយប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសចិននិងជប៉ុនថា មេដឹកនាំផ្តាច់ការអាយុ ៣៦ ឆ្នាំ របស់ប្រទេសកូរ៉េខាងជើងបានស្លាប់។ ចំណែកប្រភពផ្សេងទៀតបាននិយាយថា លោក គីម ជុងអ៊ុន បានក្លាយជាមនុស្សរុក្ខជាតិ ដោយគ្មានក្តីសង្ឃឹមក្នុងការសង្គ្រោះឡើយ បន្ទាប់ពីការវះកាត់បេះដូង។ ដោយសារតែលក្ខណៈនៃរបបសំងាត់ជ្រុលនៅក្នុងប្រទេសកូរ៉េខាងជើង, ការអះអាង ពីការស្លាប់របស់លោកគីមជុងអ៊ុន ពិតជាមានការលំបាកខ្លាំងណាស់ក្នុងការផ្ទៀងផ្ទាត់ មុនការប្រកាសរបស់រដ្ឋជាផ្លូវការ។

យោងតាមសារព័ត៌មាន EXPRESS ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ប៉ុន្តែនាយករងនៃប៉ុស្តិ៍ព័ត៌មានដែលគាំទ្រដោយហុងកុងម្នាក់ដែលអះអាងថា ជាក្មួយស្រីរបស់រដ្ឋមន្រ្តីក្រសួងការបរទេសចិន បានធ្វើការប្រកាសការស្លាប់នេះ។

នាយករងនៃទូរទស្សន៍ផ្កាយរណប HKSTV ហុងកុង Shijian Xingzou មានប្រសាសន៍ថា“ ប្រភពដ៏រឹងមាំ (ច្បាស់លាស់) ” បានប្រាប់លោកស្រីថា លោក គីមជុងអ៊ុនបានស្លាប់ហើយ។

ប្រភពបន្ថែមទៀតត្រូវបានគេរាយការណ៍ថា ក្រុមគ្រូពេទ្យចិនត្រូវបានបញ្ជូនទៅរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង។ ប៉ុន្មានម៉ោងមុននេះ សារព័ត៌មានប្រចាំសប្តាហ៍របស់ជប៉ុនដែលមានឈ្មោះថា Shukan Gendai បានអះអាងថា មេដឹកនាំផ្តាច់ការកូរ៉េខាងជើងស្ថិតនៅក្នុងស្ថានភាព ជាមនុស្សរុក្ខជាតិ បន្ទាប់ពីមានផលវិបាកពីការវះកាត់បេះដូង។

វេជ្ជបណ្ឌិតជនជាតិចិនម្នាក់ ដែលត្រូវបានគេជឿថា ជាផ្នែកមួយនៃក្រុមដែលត្រូវបានបញ្ជូន ទៅព្យាបាលលោកគីម ជុងអ៊ុន ត្រូវបានគេរាយការណ៍ថា បាននិយាយថា ការពន្យាពេលក្នុងការវះកាត់បេះដូងសាមញ្ញមួយបានធ្វើឱ្យមេដឹកនាំ មានជំងឺយ៉ាងធ្ងន់ធ្ងរ។

ព័ត៌មានលម្អិតជាក់លាក់មិនត្រូវបាន គេដឹងនៅឡើយទេ។ របាយការណ៍នៃមរណភាពរបស់លោកគីម បានបង្កឱ្យមានការភ័យខ្លាច នៃភាពវឹកវរស៊ីវិលដ៏ធំ នៅក្នុងប្រទេសកូរ៉េខាងជើង ដែលត្រូវបានគេជឿថា ជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top