Covid-19

អាកាសយានដ្ឋានសុវណ្ណភូមិ របស់ថៃ នឹងបើកដំណើរការឡើងវិញ នៅថ្ងៃ១ ឧសភា បន្ទាប់ពីបិទជាបណ្តោះអាសន្ន ដោយសារកូវីដ១៩

ថៃ៖ អាកាសយានដ្ឋានសុវណ្ណភូមិ របស់ប្រទេសថៃ នឹងត្រៀមខ្លួនបើកដំណើរ ការឡើងវិញនៅថ្ងៃទី១ ឧសភា បន្ទាប់ពីការបិទជាបណ្តោះអាសន្ន ដោយសារវិបត្តិរាតត្បាតនៃមេរោគកូវីដ១៩។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើករបស់លោក Sutheerawat Suwannawat នាយកព្រលានយន្តហោះថា ពួកគេនឹងអាចទ្រទ្រង់រាល់ការ ហោះហើរទាំងអស់ដូចពីមុន ប៉ុន្តែការកែសំរួលមួយចំនួន នឹងត្រូវបានទាមទារទាក់ទងទៅ នឹងវិធានការបង្ការសម្រាប់ជំងឺ Covid-19 ។

គ្រឿងបរិក្ខារសម្រាប់ត្រួតពិនិត្យ អ្នកចូលអាកាសយានដ្ឋាន នៅតែចាំបាច់ត្រូវបំពាក់ ហើយបុគ្គលិកនៅសុវណ្ណភូមិ ត្រូវពាក់ម៉ាស់មុខ និងបង្កើនការលាងសម្អាតដៃ ឱ្យបានញឹកញាប់។

សូមជម្រាបថា នៅថ្ងៃអាទិត្យ រដ្ឋាភិបាលថៃបានរាយការណ៍ ពីករណីឆ្លងវីរុសថ្មីចំនួន ១៥ ករណីថែមទៀត ដែលនាំឱ្យមានករណីឆ្លងសរុប នៅក្នុងប្រទេសថៃចាប់តាំងពី ការផ្ទុះឡើងនៅខែមករា កើនដល់ ២.៩២២ ករណី និងស្លាប់ចំនួន ៥១ នាក់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×