ព័ត៌មានអន្តរជាតិ

អេស្បាញ ប្រកាស បន្តបិទព្រំដែន ដីគោករបស់ខ្លួនទាំងអស់ រហូតដល់ថ្ងៃទី១០ ខែឧសភា

ម៉ាឌ្រីដ ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ទី២៥ ខែមេសានេះបានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសអេស្បាញ បានប្រកាសអះអាងហើយថា ខ្លួននឹងនៅតែបន្តគោលការណ៍សុវត្ថិភាព ចំពោះវិរុសរាតត្បាតកូវីដ១៩ដដែល នៅតាមបន្ទាត់ព្រំដែន ដីគោករបស់ខ្លួន រហូតដល់ថ្ងៃទី១០ខែឧសភា។

នេះមានន័យថា ការឆ្លងកាត់ធ្វើដំណើរ រាងប្រទេសបារាំង និងប័រទុយហ្គាល់ នឹងមិនអាចធ្វើបានឡើយ រហូតដល់ខែក្រោយ ។ គួរឲ្យដឹងដែរថា ការប្រកាសបន្តការបិទច្រកព្រំដែននេះ ធ្វើឡើងជាលើកទី៣ហើយ ដោយការពីលើកដំបូងតាំងតែពីថ្ងៃទី១៦ ខែមិនា ក្នុងគោលបំណង ដើម្បីធានាឲ្យបានថា នឹងមិនមានករណីឆ្លង ចូលពីប្រទេសក្រៅ។

ទោះជាយ៉ាងណាក្តី ការបិទព្រំដែនគោក នេះគឺ នឹងមិនប៉ះពាល់ដល់ការដឹកជញ្ជូន ទំនិញឡើយ ដោយមានគោលបំណងថា នឹងធានាឲ្យមាននិរន្តរភាព សកម្មភាពសេដ្ឋកិច្ចនិងការផ្គត់ផ្គង់ស្បៀង អាហារនិងសំភារៈចាំបាច់ រវាងប្រទេសទាំងបី៕

ប្រែសម្រួល៖ស៊ុនលី

To Top