ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ថា អង្គការសុខភាព ពិភពលោក (WHO) បានរាយការណ៍ ស្ថានភាពប្រចាំថ្ងៃឲ្យដឹង កាលពីថ្ងៃសៅរ៍ថា បច្ចុប្បន្ននេះ មិនទាន់មានភស្តុតាង ណាមួយដែល អះអាងថា មនុស្សដែលជាពីជំងឺកូវីដ១៩ និងមានអង់ទីគ័រ អាចទប់ស្កាត់ការឆ្លងជំងឺឳកាសនិយម (ជំងឺឆ្លងទី២) បាននៅឡើយទេ ។
អង្គការសុខភាពពិភពលោក បានកត់សម្គាល់ថា ទោះបីជាមួយការសិក្សាជាច្រើន បង្ហាញថា មនុស្សដែលជាសះស្បើយពីជំងឺកូវីដ១៩ មានអង់ទីគ័រ ទប់ទល់នឹងវីរុសកូរ៉ូណា ក៏ដូចជាគេស្គាល់ថា SARS-CoV-2 ហើយពលរដ្ឋទាំងនោះ អង់ទីគ័រទប់ទល់នឹង ជំងឺមានកម្រិតទាបបំផុត នៅក្នុងឈាមរបស់ពួកគេ ។
អង្គការសុខភាព នៃអង្គការសហប្រជាជាតិ មួយនេះបានសង្កត់ធ្ងន់ថា “គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ មិនទាន់មានការសិក្សាដែលបានវាយតម្លៃ ថាតើ វត្តមានរបស់អង់ទីគ័រ ទៅលើជំងឺ SARS-CoV-2 ដែលផ្តល់ភាពសុំា ចំពោះការឆ្លងជំងឺផ្សេងៗទៀត ដោយវីរុសនេះនៅក្នុងខ្លួនមនុស្ស” ។
ប្រទេសខ្លះ បានអះអាងថា ការរកឃើញនូវអង់ទីគ័រ ប្រឆំាងនឹងវីរុសកូរ៉ូណា អាចជួយក្នុងន័យជាមូលដ្ឋានមួយសម្រាប់”អភ័យឯកសិទ្ធលើលិខិតឆ្លងដែន” ឬ “វិញ្ញាបនប័ត្រ មិនមានហានិភ័យ” ដែលអាចធ្វើដំណើរទៅណាមកណា ឬវិលទៅធ្វើការងារវិញ ដោយបានបញ្ជាក់ថា ពួកគេ ត្រូវបានការពារដោយប្រឆំាងនឹងការឆ្លងជំងឺជាថ្មី ។
យ៉ាងណាមិញ នៅមិនខ្វះភស្តុតាង សម្រាប់ប្រសិទ្ធិភាពនៃអង់ទីគ័រ ដែលបង្កើតឲ្យមានភាពសុំា ដើម្បីធានាបានថា ពិតជាមានតម្លាភាពនៃ “អភ័យឯកសិទ្ធិលើលិខិតឆ្លងដែន” ឬ “វិញ្ញាបនប័ត្រ មិនមានហានិភ័យ” ។ អង្គការសុខភាពពិភពលោកបានដាក់ចេញ ដោយព្រមានថា “ការប្រើប្រាស់លិខិតបញ្ជាក់ទំាងនេះ អាចបង្កើននូវហានិភ័យនៃការបន្ត ការឆ្លងជំងឺ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា