Covid-19

អភិបាល៖ ក្រុងញ៉ូវយ៉ក នឹងបើកដំណើរការ សេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ ខ្លាំងបំផុត

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ថា លោក Andrew Cuomo អភិបាលក្រុង បានថ្លែងកាលពីថ្ងៃអាទិត្យថា ក្រុងញ៉ូវយ៉ក នឹងចាប់ផ្តើមបើកដំណើរការ សេដ្ឋកិច្ចរបស់ខ្លួន បន្ទាប់ពីបានផ្ទុះឡើងនូវវីរុសកូរ៉ូណា ខ្លាំងក្លាបំផុត ក្នុងនោះមានវិធីសាស្ត្រមួយចំនួន ដែលធ្វើតាមជំហានៗ ។

លោក Cuomo បានលើកឡើងថា យុទ្ធសាស្ត្រនៃការបើកដំណើរការ ដំបូងគឺផ្តោតសំខាន់លើវិស័យសំណង់ និងរោងចក្រនានា ហើយជំហានទី២នោះ នឹងធ្វើការវាយតម្លៃទៅលើពាណិជ្ជកម្មនានា តាមករណីមួយដោយ ៨មានករណីជាមូលដ្ឋាន ហើយផ្អែកលើសារសំខាន់ ដែលពួកគេអាចធ្វើទៅបាន ។

នឹងមានរយៈពេល ២សប្តាហ៍រវាងជំហាននីមួយៗ ដើម្បីត្រួតពិនិត្យលើប្រសិទ្ធិភាពនៃ ការបើកដំណើរការឡើងវិញ និងធានាឲ្យបានចូលសម្រាកពេទ្យ និងអត្រានៃការឆ្លងជំងឺ មិនត្រូវបានកើនឡើង ។

លោក Cuomo មិនបានប្រាប់លម្អិតអំពីកាលបរិច្ឆេទសម្រាប់ការអនុវត្តយុទ្ធសាស្ត្រទំាងនេះទេ ប៉ុន្តែគាត់បាន លើកឡើងថា ផ្នែកខ្លះនៃរដ្ឋ អាចចាប់ផ្តើមបើកដំណើរការឡើងវិញ ក្នុងពេលដ៏ខ្លីងខាងមុខ គឺគិតចាប់ពីថ្ងៃទី១៥ ខែឧសភា ដែលត្រូវនឹងពេលវេលានៃ ការបញ្ចប់កាលកំណត់ នៃការបិទទូទំាងរដ្ឋ ។

យោងតាមសាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ក្រុងញ៉ូវយ៉ក មានអ្នកឆ្លងជំងឺលើសពី ២៩៩.០០០នាក់ ខណៈសរុបទូទាំងប្រទេសបាន កើនឡើងរហូតដល់ជិត៩៦០.០០០នាក់ គិតត្រឹមរសៀលថ្ងៃអាទិត្យ ។ ជាង២២.០០០នាក់ នៅទូទាំងរដ្ឋនេះ បានបាត់បង់ជីវិត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×