Covid-19

អេហ្ស៊ីប មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងជាង ៤.៥០០នាក់ ខណៈអ្នកស្លាប់កើនដល់ ៣១៧នាក់

គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលអេហ្ស៊ីប បានឲ្យដឹងថា ប្រទេសអេហ្ស៊ីប ត្រូវបានគេបញ្ជាក់ឲ្យដឹង កាលពីថ្ងៃអាទិត្យថា មានករណីឆ្លងថ្មីចំនួន ២១៥នាក់ និងស្លាប់បន្ថែមទៀតចំនួន ១០នាក់ ដោយសារជំងឺកូវីដ១៩ ដែលនាំឲ្យតួលេខដែលបានចុះ ក្នុងបញ្ជីនៅក្នុងប្រទេសនេះសរុប ៤.៥៣៤នាក់ ក្នុងនោះរាប់ទាំងអ្នកស្លាប់ចំនួន ៣១៧នាក់ផងដែរ ។

លោក Khaled Megahed អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា ទន្ទឹមនឹងនេះដែរ អ្នកជំងឺកូវីដ១៩ ចំនួន៦២នាក់ បានជាសះស្បើយទាំងស្រុងពីជំងឺនេះ នាំឲ្យតួលេខសរុបនៃអ្នកជាសះស្បើយ មានរហូតដល់ ១.១៧៦នាក់ ។

គួរបញ្ជាក់ថា អេហ្ស៊ីប ជាប្រទេសមួយដែលបានឆ្លងជំងឺកូវីដ១៩ ពីដំបូងកាលពីពាក់កណ្តាលខែកុម្ភៈ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×