Covid-19

មន្ត្រីកូរ៉េខាងត្បូង​ ប្រុងប្រយ័ត្ននឹង សេចក្តីរាយការណ៍ថា លោក គីម ជុងអ៊ុន មានជម្ងឺ

បរទេស៖ មន្ត្រីកូរ៉េខាងត្បូង ធ្វើការសង្កត់ធ្ងន់ថា ពួកគេមិនឃើញមាន សកម្មភាពខុសប្រក្រតី នៅក្នុងប្រទេសកូរ៉េខាងជើងនោះទេ ហើយនិងកំពុងតែប្រុងប្រយ័ត្ន ចំពោះសេចក្តីរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានជម្ងឺ ឬក៏ត្រូវបានឲ្យស្នាក់នៅ ដាច់ដោយឡែក ដោយសារក្តីព្រួយបារម្ភអំពីវីរុសកូរ៉ូណា។

នៅក្នុងកិច្ចប្រជុំសម្ងាត់មួយ កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីបង្រួបបង្រួមរបស់ ប្រទេសកូរ៉េខាងត្បូង លោក Kim Yeon-chul ដែលគ្រប់គ្រងលើកិច្ច ពាក់ព័ន្ធនឹងកូរ៉េខាងជើង បានមានប្រសាសន៍ថា រដ្ឋាភិបាលមានសមត្ថភាព ស៊ើបការណ៍សម្ងាត់ ដើម្បីនិយាយជាមួយនឹង ភាពប្រាកដប្រជាថា គ្មានការបង្ហាញឲ្យឃើញមានភាព មិនប្រក្រតីណាមួយនោះទេ។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយរបស់ ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា លោក គីម ជុងអ៊ុន អាចនឹងទើបបានទទួល ការវះកាត់សរសៃបេះដូង ឬក៏ត្រូវបានដាក់ឲ្យស្នាក់នៅ ដាច់ដោយឡែកពីគេ ដើម្បីចៀសវាងមិនប៉ះពាល់ ឆ្លងមេរោគកូរ៉ូណា ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top