វ៉ាស៊ិនតោន៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី២៨ខែមេសានេះបានឲ្យដឹងថា សប្តាហ៍នេះរដ្ឋជាច្រើនរបស់អាមេរិកត្រូវបានគេមើលឃើញ ថាបានបើកសេដ្ឋកិច្ចរបស់ខ្លួនបន្តិចម្តងៗឡើងវិញហើយ បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩បានវាយប្រហារសេដ្ឋកិច្ច អាមេរិកពលរដ្ឋរបស់ខ្លួនស្លាប់ជាង៥៦០០០នាក់មនុស្សផ្ទុក កូវីដ១៩ដល់ទៅ៩៨៧០០០នាក់និងមនុស្សរាប់លាននាក់បាត់បង់ការងាររួចមក។
ទោះបីជាយ៉ាងណាក្តី នៅមិនទាន់មានអ្នកអះអាងទេថាការបោះឆ្នោតនៅអាមេរិកនាខែវិច្ឆិកាខាងមុខនេះនឹងប៉ះពាល់ទំហំណានោះទេ។រដ្ឋColorado, Minnesotaនិង Montanaមានផែនការបន្ថូរបន្ថយការ ដាក់បម្រាមប៉ុន្តែឲ្យដំបូន្មានដល់ពលរដ្ឋរបស់ខ្លួនថាបើមិនចាំបាច់ទេគួរតែបន្តស្នាក់នៅក្នុងផ្ទះខណៈដែលរដ្ឋLowaនឹងចាប់ផ្តើមដំណើរការផ្សារកសិកម្មដូចជាបន្លែសាច់ផ្លែឈើរបស់ខ្លួនវិញហើយកាលពីថ្ងៃចន្ទម្សិលមិញ។
នៅរដ្ឋTennesseeវិញភោជនីយដ្ឋាននិងហាងលក់វត្ថុប្រើប្រាស់តួចៗត្រូវបានអនុញ្ញាតិឲ្យដំណើរការឡើងវិញប៉ុន្តែត្រឹមកម្រិតពាក់កណ្តាលប៉ុណ្ណោះហើយចាប់ពីថ្ងៃពុធ។រដ្ឋHawaiiបើកឲ្យមានដំណើរការឆ្នេរខ្សាច់ដ៏ល្បីល្បាញទាក់ទាញភ្ញៀវទេសចរណ៍របស់ខ្លួននោះឡើងវិញផងដែរប៉ុន្តែលើកលែងតែការដេកអាំងថ្ងៃប៉ុណ្ណោះដែលមិនអាចឲ្យធ្វើបានចំណែកនៅរដ្ឋTexasវិញកាលពីថ្ងៃសុក្រសប្តាហ៍មុនហាងលក់រាយនានាត្រូវបានអនុញ្ញាតិឲ្យដំណើរការផងដែរ៕
ប្រែសម្រួល៖ស៊ុនលី