Covid-19

អាមេរិក មានអ្នកឆ្លងជងឺកូវីដ-១៩ ជាង ១លាននាក់

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានរកឃើញថាមានមនុស្សជាង ១ លាននាក់បានឆ្លងជំងឺកូវីដ-១៩​ នេះហើយក្លាយជា ប្រទេសដំបូងគេ ដែលឈានដល់ដំណាក់ កាលឆ្លងដ៏មហិមា នេះបេីយោងតាមការ ចុះផ្សាយរបស់ទី ភ្នាក់ងារសារព័រ៌មាន ក្យូដូជប៉ុន។

នៅទូទាំងពិភពលោកចំនួនករណីឆ្លង ដែលបានបញ្ជាក់បានឡើងដល់ជាង ៣ លាននាក់ដោយជំងឺបណ្តាលមកពីជំងឺរលាកសួតបានសម្លាប់មនុស្សជាង ២១០.០០០ នាក់ ក្នុងអេស្បា ញនិងអ៊ីតាលី ឈរនៅលេខរៀងបន្ទាប់ ពីសហរដ្ឋអាមេរិកទាក់ទងនឹង ចំនួននៃការឆ្លងដែលនីមួយៗមានច្រើនជាង ២០០.០០០ ករណី។

ចំនួនអ្នកស្លាប់ថ្នាក់ជាតិ ខ្ពស់ជាងគេក៏មាននៅ ក្នុងសហរដ្ឋអាមេរិក ដែលមានមនុស្សប្រមាណ ៥៧.០០០ នាក់បានស្លាប់ដោយសារវីរុសថ្មីនេះ ដែលត្រូវបានរកឃើញ ដំបូងបង្អស់នៅក្នុងប្រទេសចិន កាលពីចុងឆ្នាំមុន៕

ដោយ ឈូក បូរ៉ា

To Top