ព័ត៌មានអន្តរជាតិ

ស្វែងយល់អំពី គម្រោងផ្តួចផ្តើមផ្លូវមួយ និងខ្សែក្រវ៉ាត់មួយ ដ៏មហិមារបស់ប្រទេសចិន

បរទេស៖ ការវិនិយោគទៅលើ ហេដ្ឋារចនាសម្ព័ន្ធដ៏ធំ របស់ប្រទេសចិន អាចនឹងនាំមកនូវយុគសម័យថ្មី នៃពាណិជ្ជកម្ម និងកំណើនដល់សេដ្ឋកិច្ចនៅអាស៊ី និងនៅឯនាយផ្សេងៗទៀត ។ ប៉ុន្តែក្រុមអ្នកមានមន្ទិលទាំងឡាយ មានការព្រួយបារម្ភបារម្ភថា ប្រទេសចិន កំពុងជាប់ផុងនឹងរឿងបំណុល ដែលខ្ចីប្រាក់ពីរដ្ឋាភិបាលជាច្រើន ។

គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន ដែលជួនកាល ត្រូវបានគេហៅថា ជាផ្លូវសូត្រថ្មី គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយ ដែលមានមហិច្ឆតាបំផុត ដែលមិនធ្លាប់មាន ។ គម្រោងនេះដែរ ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០១៣ ដោយប្រធានាធិបតី ហ្ស៊ី ជិនពីង ដែលជាការផ្តួចផ្តើមគំនិតនៃការអភិវឌ្ឍន៍ និងការវិនិយោគយ៉ាងទូលំទូលាយ នឹងលាតសន្ធឹងពីអាស៊ីបូព៌ា រហូតដល់អឺរ៉ុប ដែលពង្រីកឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយ របស់ប្រទេសចិន យ៉ាងខ្លាំង ។

ក្រុមអ្នកវិភាគខ្លះយល់ឃើញថា គម្រោងនេះ គឺជាការបន្តធ្វើឱ្យអស្ថិរភាព នៃថាមពលដែលកំពុងកើនឡើង របស់ប្រទេសចិន ហើយដោយសារការចំណាយ នៃគម្រោងជាច្រើនបានកើនឡើងយ៉ាងខ្លាំង ការប្រឆាំងបានកើនឡើង នៅក្នុងប្រទេសមួយចំនួនដែរ ។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកចែករំលែកក្តីកង្វល់ របស់មនុស្សមួយចំនួន នៅតំបន់អាស៊ី ដែលគេហៅថា BRI អាចជាថាមពលដ៏ខ្លាំង សម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់ និងការពង្រីកយោធា ដែលដឹកនាំដោយប្រទេសចិន តែម្តង ។ ក្រោមការដឹកនាំ របស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្រុងវ៉ាស៊ីនតោន បានបង្កើនការព្រួយបារម្ភ ចំពោះសកម្មភាពរបស់ទីក្រុងប៉េកាំង ប៉ុន្តែវាបានព្យាយាមផ្តល់ជូនរដ្ឋាភិបាល នៅក្នុងតំបន់នូវចក្ខុវិស័យសេដ្ឋកិច្ច ដែលកាន់តែទាក់ទាញ ។

តើផ្លូវសូត្រ ដំបូងនោះគឺជាអ្វី?

ផ្លូវសូត្រដំបូងបានកើតឡើង ក្នុងអំឡុងពេលការពង្រីកភាគខាងលិច នៃរាជវង្សហានរបស់ប្រទេសចិន (ឆ្នាំ២០៦ មុនគ្រឹស្ថសករា និងឆ្នាំ២២០នៃគ្រឹស្ថសករាជ) ។ ដែលបានបង្កើត បណ្តាញពាណិជ្ជកម្ម នៅទូទាំងប្រទេសអាស៊ីកណ្តាល រួមមាន ប្រទេសអាហ្វហ្គានីស្ថាន កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ី ស្ថានតាហ្ស៊ីគីស្ថាន តូមិននីស្ថាន និងអ៊ូសបេគីស្ថាន ក៏ដូចជា ប្រទេសឥណ្ឌា និងប៉ាគីស្ថាន នៅភាគខាងត្បូង ។ ផ្លូវទាំងនោះបានពង្រីកចម្ងាយ ជាង៤ពាន់ម៉ាយល៍ ទៅដល់តំបន់អឺរ៉ុប ។

អាស៊ីកណ្តាល គឺជាចំណុចកណ្តាល នៃរលកសកល នៃសាកលភាវូបនីយកម្មមួយ ភ្ជាប់ទីផ្សារខាងកើត និងខាងលិច ការទាក់ទាញទ្រព្យសម្បត្តិយ៉ាងសម្បើម និងទំនៀមទំលាប់វប្បធម៌ និងសាសនា។ សូត្រចិន មានតម្លៃ ដូចជា គ្រឿងទេស ថ្មពេជ្រ និងទំនិញដទៃទៀត បានផ្លាស់ប្តូរទៅភាគខាងលិច ខណៈពេលដែលប្រទេសចិន ទទួលបានមាស និងលោហធាតុមានតម្លៃ ដូចជា ភ្លុក និងផលិតផលកញ្ចក់ ។ ការប្រើប្រាស់ផ្លូវ បានឈានដល់ចំណុចកំពូល ក្នុងអំឡុងសហវត្សរ៍ទី១ ក្រោមការដឹកនាំ របស់ចក្រភពរ៉ូម៉ាំងដំបូង និងក្រោយមកទៀត ដោយចក្រភពប៊ីហ្សីនទីន និងរាជវង្សថាង (ឆ្នាំ៦១៨ដល់៩០៧ គ្រឹស្ថសករាជ ) ។ នៅប្រទេសចិន ។

ប៉ុន្តែ បូជនីយកិច្ចក៏ដូចជា ការជឿនលឿនរបស់ម៉ុងហ្គោល នៅអាស៊ីកណ្តាល បានធ្វើឱ្យពាណិជ្ជកម្ម ធ្លាក់ចុះហើយសព្វថ្ងៃនេះ បណ្តាប្រទេសអាស៊ីកណ្តាល មានភាពឯកោផ្នែក សេដ្ឋកិច្ចពីគ្នាទៅវិញទៅមក ដោយពាណិជ្ជកម្ម ក្នុងតំបន់មានត្រឹមតែ៦,២ភាគរយ នៃពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែនទាំងអស់ ។ ពួកគេក៏ពឹងផ្អែកយ៉ាងខ្លាំង លើប្រទេសរុស្ស៊ី ជាពិសេសសម្រាប់ ការផ្ទេរប្រាក់របស់ពួកគេ មានចំនួន១/៣ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន និងតាជីគីស្ថាន។ នៅឆ្នាំ២០១៨ ការផ្ទេរប្រាក់បានធ្លាក់ចុះ ពីកម្រិតខ្ពស់ក្នុងឆ្នាំ២០១៣ ដោយសារវិបត្តិសេដ្ឋកិច្ច របស់ប្រទេសរុស្ស៊ី ។

តើអ្វីទៅជាផែនការ របស់ប្រទេសចិន សម្រាប់ផ្លូវសូត្រថ្មីរបស់ខ្លួននោះ?

លោកប្រធានាធិបតី ហ្ស៊ី បានប្រកាសគំនិតផ្តួចផ្តើមនេះ ក្នុងដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសកាហ្សាក់ស្ថាន និងឥណ្ឌូណេស៊ី ក្នុងឆ្នាំ២០១៣ ។ ផែនការនេះត្រូវបានអនុវត្ត២ គឺខ្សែក្រវ៉ាត់សេដ្ឋកិច្ចផ្លូវថ្នល់ និងផ្លូវសូត្រសមុទ្រ ។ ដែលទាំងពីរនេះ ត្រូវបានគេហៅជារួមថា ជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ តែទីបំផុតបានក្លាយជា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ។

ចក្ខុវិស័យរបស់លោកហ្ស៊ី រួមមានការបង្កើតបណ្តាញផ្លូវដែកដ៏ធំ បំពង់បង្ហូរប្រេង ផ្លូវហាយវេ និងការឆ្លងកាត់ព្រំដែន ទាំងសង្ខាងប៉ែកខាងលិច ឆ្ពោះទៅអតីតសាធារណរដ្ឋសូវៀត និងនៅប៉ែកខាងត្បូង ឆ្ពោះទៅប្រទេសប៉ាគីស្ថាន ឥណ្ឌា និងនៅអាស៊ីអាគ្នេយ៍ ។ បណ្តាញបែបនេះ នឹងពង្រីកការប្រើប្រាស់រូបិយប័ណ្ណចិន អឹមមីនប៊ី និង“ បំបែកការរាំងស្ទះ ក្នុងការតភ្ជាប់មកក្នុងតំបន់អាស៊ី” ។ (ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) បានប៉ាន់ប្រមាណថា តំបន់នេះប្រឈមនឹងកង្វះ ហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធ​ ប្រចាំឆ្នាំជិត៨០០ពាន់លានដុល្លារ )

បន្ថែមលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ប្រទេសចិន គ្រោងនឹងបង្កើត តំបន់សេដ្ឋកិច្ចពិសេស ចំនួន៥០ហិកតា ដែលយកគំរូតាមតំបន់ សេដ្ឋកិច្ចពិសេសហ្សេន ដែលប្រទេសចិន បានចាប់ផ្តើមដំណើរការ​ ក្នុងឆ្នាំ១៩៨០ កំណែទម្រង់សេដ្ឋកិច្ចរបស់ខ្លួន ក្រោមការដឹកនាំរបស់លោក តេង ស៊ាវពីង ។

ជាបន្តបន្ទាប់លោក ហ្ស៊ី បានប្រកាសផែនការ សម្រាប់ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៅឯកិច្ចប្រជុំកំពូលឆ្នាំ ២០១៣ របស់សមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅប្រទេស ឥណ្ឌូនេស៊ី ។ ដើម្បីសម្រួល ចរាចរណ៍ពាណិជ្ជកម្មតាមសមុទ្រ ចិននឹងពង្រីកការអភិវឌ្ឍកំពង់ផែ តាមមហាសមុទ្រឥណ្ឌា ចាប់ពីអាស៊ីអាគ្នេយ៍ រហូតដល់ទ្វីបអាហ្រ្វិកខាងកើត និងផ្នែកខ្លះនៃទ្វីបអឺរ៉ុប ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top