ព័ត៌មានអន្តរជាតិ

រដ្ឋសភាកូរ៉េខាងត្បូង អនុម័តបន្ថែមជាង ១០ពាន់លានដុល្លារ ដើម្បីទប់ទល់ នឹងវិបត្ដិសេដ្ឋកិច្ច ពីជំងឺកូវីដ-១៩

សេអ៊ូល៖ នៅថ្ងៃព្រហស្បតិ៍នេះរដ្ឋសភាជាតិកូរ៉េ បានអនុម័តថវិកាបន្ថែមចំនួន ១២,២ ពាន់ពាន់លានវ៉ុន (១០ ពាន់លានដុល្លារអាមេរិក) ដើម្បីផ្តល់ជាថវិកាបន្ទាន់សម្រាប់គ្រួសារ ដើម្បីទប់ទល់នឹង ផលប៉ះពាល់ខាងសេដ្ឋកិច្ច នៃការផ្ទុះឡើងនៃមេរោគកូវីដ-១៩។

ថវិកាបន្ថែម គឺធំជាងសំណើដើម របស់រដ្ឋាភិបាល ដែលមានតម្លៃ ៧,៦ ពាន់ពាន់លានវ៉ុន ខណៈវិសាលភាព នៃអ្នកទទួលបានកើនឡើងពី ៧០ ភាគរយនៃគម្លាតប្រាក់ ចំណូលដល់គ្រួសារទាំងអស់។

វាគឺជាថវិកាបន្ថែមទី២ ទាក់ទងនឹងការប៉ះពាល់ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ដែលត្រូវបានបង្កើតឡើង នៅក្នុងខែមីនា៕
ដោយ ឈូក បូរ៉ា

To Top