ព័ត៌មានអន្តរជាតិ

ទ័ពជើងទឹកអាមេរិក នឹងបើកការស៊ើបអង្កេត យ៉ាងស៊ីជម្រៅ ចំពោះការផ្ទុះឆ្លងវីរុសកូរ៉ូណាលើនាវា ផ្ទុកយន្តហោះ Roosevelt

បរទេស៖ លេខាធិការទ័ពជើងទឹកអាមេរិកស្តីទី លោក James McPherson តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ នៅថ្ងៃពុធសប្ដាហ៍នេះថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក នឹងបើកការស៊ើបអង្កេត យ៉ាងស៊ីជម្រៅ ខ្លាំងឡើងមួយ ចំពោះករណីផ្ទុះឆ្លងវីរុសកូរ៉ូណា នៅលើនាវាផ្ទុកយន្តហោះ USS Theodore Roosevelt។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក McPherson បានថ្លែងយ៉ាងដូច្នេះថា “ការស៊ើបអង្កេតនេះ នឹងកសាងឲ្ យមានការងារល្ អនៃការស៊ើបអង្កេតបឋម ដើម្បីផ្តល់ការយល់ដឹងខ្លាំងឡើងបន្ថែមទៀត ស្តីពីលំដាប់លំដោយ នៃព្រឹត្តិការណ៍ សកម្មភាព និងការសម្រេចរបស់ទីបញ្ជាការ ជុំវិញការផ្ទុះឆ្លងនៃមេរោគកូវីដ១៩ នៅលើនាវាផ្ទុកយន្តហោះ USS Theodore Roosevelt “។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា នៅពេលភ្លាមៗនេះ វាមិនទាន់ច្បាស់ថា នរណានឹងដឹកនាំការស៊ើបអង្កេតនោះ ឬក៏ចម្ងល់អ្វីដែល មន្ត្រីស៊ើបអង្កេត នឹងត្រូវណែនាំឲ្យស្វែងរកនោះទេ៕

ប្រែសម្រួល៖ប៉ាង កុង

To Top