ព័ត៌មានអន្តរជាតិ

លោកត្រាំនិយាយថា ចិនព្យាយាមធ្វើរឿង ដែលលំបាកៗ ដើម្បីចង់ឲ្យគាត់ចាញ់ឆ្នោត

បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ លោកប្រធានាធិបតី ដូ ណាល់ត្រាំ បានធ្វើការលើកឡើងថ្មីមួយទៀត ដោយចោទប្រកាន់ថា ប្រទេសចិន មានបំណងធំបំផុត គឺចង់ឲ្យគាត់បរាជ័យ ក្នុងការ បោះឆ្នោតសាជាថ្មី ហើយបានអះអាងថា បទឈប់ធ្វើសង្គ្រាមពាណិជ្ជកម្ម ជាមួយគ្នា កាលពីដើមឆ្នាំកន្លងទៅនោះ បែរបានត្រឹមលទ្ធផល ខកខានចិត្ត ទៅវិញដោយសារ ការអសមត្ថភាពរបស់ប្រទេសចិន គ្រប់គ្រងជំងឺរាតត្បាត កូវីដ១៩ទៅវិញ។

ការិយាល័យ របស់លោកប្រធានាធិបតី បានធ្វើការថ្លែងបញ្ជាក់បន្ថែមថា លោកត្រាំ បានអះអាងយ៉ាងច្បាស់ អំពីគោលបំណងរបស់ចិន ក្នុងការគាំទ្រចង់ឲ្យ គូប្រជែងតំណែង ប្រធានាធីបតីគឺលោក Joe Biden ទទួលបានជ័យជំនះ ដែលនោះមានន័យថា អាមេរិកនឹងអាចបន្ថូរបន្ថយសំពាធជាច្រើន ទៅលើចិន ពាក់ព័ន្ធទៅនឹងគោលនយោបាយ ពាណិជ្ជកម្ម របស់លោកត្រាំ ជាពិសេសការយកពន្ធតម្លៃ ដែលនឹងធ្វើឲ្យចិនខាតបង់ ប្រាក់រាប់ពាន់ប៊ីលានដុល្លារ ទៅលើតម្លៃទំនិញផលិត របស់ខ្លួននោះផងដែរ ។

គួរឲ្យចាប់អារម្មណ៍នោះ គឺថាកាលពីប្រមាណ ជាមួយខែមុនលោកត្រាំ បានសរសើរខ្លាំងអំពីទំនួលខុសត្រូវ របស់ចិនលើបញ្ហាកូវីដ១៩ ប៉ុន្តែប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បុរសរូបនេះបែរជាភាព ផ្ទុយស្រឡះ ដោយតែងតែវាយប្រហារចោទប្រកាន់ចិន ជារឿយៗ អំពីការលាក់បាំងកូវីដ១៩ជាដើម ៕

ប្រែសម្រួល៖ស៊ុនលី

To Top