ព័ត៌មានអន្តរជាតិ

សាកលវិទ្យាល័យ Johns Hopkins ៖ ចំនួននៃអ្នកឆ្លង ជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក កើនលើសពី ១,១លាននាក់

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ថា យោងតាមការបញ្ជាក់ឲ្យដឹងដោយសាកលវិទ្យាល័យ  Johns Hopkins University បានឲ្យដឹងថា គិតត្រឹមម៉ោង៧និង៤០នាទីល្ងាច ត្រូវនឹងម៉ោង២៣និង៤០នាទី ម៉ោងសកល នៅថ្ងៃសុក្រ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងដល់១,១០០.១៩៧នាក់ ។

ទន្ទឹមនឹងនេះដែរ ចំនួននៃអ្នកស្លាប់ដោយសារជំងឺ នៅក្នុងប្រទេស បានកើនឡើងដល់៦៤.៧៨៩នាក់ ។

យោងតាមសាកលវិទ្យាល័យ ខាងលើបានឲ្យដឹងថា ក្រុងញ៉ូវយ៉ក នៅតែឈរក្នុងលំដាប់កំពូល ដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារជំងឺកូវីដ១៩ ដោយមានអ្នកឆ្លង៣០៨.៣១៤នាក់ និងមានអ្នកស្លាប់២៤.០៣៩នាក់ ។ បន្ទាប់មកទៀតមាន រដ្ឋ New Jersey មានអ្នកឆ្លងជំងឺចំនួន១២១.១៩០ករណី និងស្លាប់៧.៥៣៨នាក់ ។ រដ្ឋផ្សេងៗទៀត មានលើសពី៥០.០០០ករណី ក្នុងនោះរាប់បញ្ចូលទាំង រដ្ឋម៉ាសាជូសិត អ៊ីលីណ័រ និងរដ្ឋកាលីហ្វ័រនីញ៉ា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top