Covid-19

សិង្ហបុរី បន្ធូរបន្ថយបំរាមគម្លាតសង្គម និងឲ្យអាជីវកម្មបើក ដំណើរការឡើងវិញ​ ចាប់ពីថ្ងៃទី១២ ខែឧសភា

សាំងហ្គាពួរ៖ ប្រទេសសិង្ហបុរី នឹងអនុញ្ញាតឱ្យក្រុមហ៊ុន ធ្វើប្រតិបត្តិការអាជីវកម្មឡើងវិញជាបណ្តើរៗ ចាប់ពីថ្ងៃទី១២ ខែឧសភាខណៈពេលដែល រក្សាបាននូវការបិទមួយ ផ្នែករហូតដល់ថ្ងៃទី០១ ខែមិថុនា ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគឆ្លងថ្មី។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម បានលេីកឡេីងថា “យើងកំពុងស្នើសុំឱ្យក្រុមហ៊ុនផ្សេងៗដាក់ចេញ នូវវិធានការណ៍ផ្សេងៗ ហើយពួកគេនឹងចាប់ផ្តើមរៀបចំឥឡូវនេះ … នៅពេលពួកគេបានត្រៀមរួចរាល់ នៅថ្ងៃទី១២ ខែឧសភា ពួកគេអាចបន្តការងារបាន” ។

ប្រទេសសឹង្ហបុរី បានដាក់ចេញនូវការបិទ ផ្នែកខ្លះក្នុងរយៈពេលមួយខែ ដែលវាត្រូវបានគេហៅថា Circuit Breaker នៅថ្ងៃទី៧ ខែមេសា ហើយចាប់តាំងពីពេលនោះ មកវាត្រូវបានពន្យាពេល ៤ សប្តាហ៍ទៀតរហូតដល់ថ្ងៃទី១ ខែមិថុនា ៕

ដោយ ឈូក បូរ៉ា

To Top