Covid-19

ករណីឆ្លងនៃជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក កេីនឡេីងដល់ ៣,៥លាននាក់

ញូវយ៉ក៖ ករណីឆ្លងមេរោគកូវីដ-១៩ បានបញ្ជាក់ថាមានចំនួន ៣.៥ លាននាក់កាលពីថ្ងៃអាទិត្យឈានដល់ ៣.៥០២.១២៦ គិតត្រឹមម៉ោង ៧ ល្ងាចម្សិលមិញនេះ នេះបើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ (CSSE) នៅសាកលវិទ្យាល័យ Johns Hopkins ។

យោយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា យោងតាម CSSE មនុស្សសរុបចំនួន ២៤៧.១០៧នាក់ នៅទូទាំងពិភពលោក បានស្លាប់ដោយសារជំងឺនេះ។

សហរដ្ឋអាមេរិក ដែលនៅតែរងគ្រោះខ្លាំងជាងគេ បានរាយការណ៍ថាមាន ១.១៥៦.៩២៤ ករណី និងមានអ្នកស្លាប់ចំនួន ៦៧.៤៩៨ នាក់។ អេស្បា ញ និងអ៊ីតាលី តាមពីក្រោយដោយមានចំនួន ២១៧.៤៦៦ ករណី និង ២១០.៧១៧ ករណី ហេីយប្រទេសផ្សេងទៀត ដែលមានករណីជាង ១៥០.០០០ ករណីរួមមានចក្រភពអង់គ្លេស បារាំង និងអាឡឺម៉ង់ ៕

ដោយ ឈូក បូរ៉ា

To Top