Covid-19

ទីក្រុងធំបំផុតមួយ នៅតួកគី ស្ថិតក្រោមការបិទ ដោយសារជំងឺកូវីដ-១៩

អ៊ីស្ដង់ប៊ុល៖ ទីក្រុងអ៊ីស្តង់ប៊ុល របស់ប្រទេសតួកគី ដែលមានប្រជាជន ១៦លាននាក់ បាននឹងកំពុងស្ថិតក្រោមការបិទទ្វារ ស្របតាមវិធានការណ៍របស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩។

មន្រ្តីទទួលបន្ទុកអ្នកសារព័ត៌មាន និងកម្លាំងប៉ូលីសជាច្រើន ត្រូវបានគេមើលឃើញថា កំពុងដើរល្បាតនៅតាមទីប្រជុំជន ដែលមានមនុស្សរស់នៅច្រើន បំផុតខណៈដែលផ្លូវថ្នល់ និងតាមមណ្ឌលនានាត្រូវបានគេបោះបង់ចោល។

អ្នកកាសែតក្នុងស្រុកម្នាក់ បានប្រាប់សារព័ត៌មានស៊ីនហួថា “យើងអាចនិយាយបានថា ក្រុងអ៊ីស្តង់ប៊ុល នាចុងសប្តាហ៍នេះបាន គោរពតាមបម្រាមគោចរ ទីក្រុងទាំងមូលត្រូវ បានទុកឱ្យទំនេរស្អាត” ៕

ដោយ ឈូក បូរ៉ា

To Top