បរទេស៖ ប្រទេស វេណេស៊ុយអេឡា នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានឃុំខ្លួនពលរដ្ឋអាមេរិក ចំនួនពីរនាក់ ដែលកំពុងធ្វើការងារ ជាមួយអតីតយុទ្ធជន យោធាអាមេរិកមួយរូប ដែលអះអាងទទួលខុសត្រូវ ចំពោះការលុកលុយ ដោយប្រដាប់អាវុធ ចូលទៅក្នុងប្រទេស ផលិតប្រេងមួយនេះ។
នៅក្នុងការថ្លែងសុន្ទរកថា លើកញ្ចក់ទូរទស្សន៍ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានមានប្រសាសន៍ថា អាជ្ញាធរបានចាប់ខ្លួន ភេរវករ១៣នាក់ កាលពីថ្ងៃចន្ទម្សិលមិញនេះ ដោយចោទប្រកាន់ ពីបទពាក់ព័ន្ធ ក្នុងគម្រោងមួយ ដែលលោកនិយាយថា ជាទង្វើត្រូវរ៉ូវគ្នាជាមួយ ទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលមកក្នុងប្រទេសនៅ អាមេរិកខាងត្បូងមួយនេះ តាមតំបន់ឆ្នេរការ៉ាប៊ីន និងគោលបំណងផ្តួលរំលំលោក។
ចំណែក្រសួងការបរទេស សហរដ្ឋអាមេរិក នៅពេលភ្លាមៗនេះ នៅមិនទាន់ផ្តល់សេចក្តីអត្ថាធិប្បាយណាមួយទេ ស្តីពីការចាប់ខ្លួននោះ ប៉ុន្តែមន្ត្រីសហរដ្ឋអាមេរិក បានធ្វើការបដិសេធយ៉ាងខ្លាំងក្លាថា គ្មានការពាក់ព័ន្ធណាមួយ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្នុងការលុកលុយនោះទេ៕
ប្រែសម្រួល៖ប៉ាង កុង
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)