ព័ត៌មានអន្តរជាតិ

ចិនបាញ់បង្ហោះ យានអវកាស តាមរយៈគ្រាប់រ៉ុកកែត ដ៏ធំបំផុត

បរទេស៖ ទូរទស្សន៍ចិន CCTV នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសចិនបានបាញ់បង្ហោះ បានយ៉ាងជោគជ័យ នូវរ៉ូកកែតសម្រាប់ដឹកដ៏ធំបំផុតរបស់ខ្លួន ដែលនាំយកយានអវកាស ជំនាន់ថ្មីមួយគ្រឿង ចូលទៅក្នុងលំហំ។

រ៉ុកកែតដឹកជញ្ជូន Long March-5B ត្រូវបានគេបាញបង្ហោះចេញ ពីមជ្ឈមណ្ឌលបាញ់បង្ហោះលំហអាកាស Wenchang Space Launch Center ដែលស្ថិតនៅក្នុងខេត្តហៃណាន ភាគខាងត្បូងប្រទេស ហើយនេះគឺជាបេសកកម្មទីមួយ ដែលរ៉ុកកែត Long March-5B បានធ្វើឡើង។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា រ៉ុកកែត Long March-5B ដែលមានប្រវែង ៥៣,៧ម៉ែត្រ និងហោះផ្ទុកទម្ងន់បានប្រហែល ៨៤៩តោននោះ ក៏ដឹកយកម៉ូឌុលនាំត្រឡប់ទំនិញផងដែរ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top