ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ទំនងជាជិតរួចរាល់ហើយ នូវទីតាំងជំនួយ មីស៊ីលផ្លោង

វ៉ាស៊ីនតោន៖ អ្នកជំនាញម្នាក់មកពីអង្គភាព Think Tank របស់សហរដ្ឋអាមេរិកបានឲ្យដឹងនៅថ្ងៃអង្គារនេះថាប្រទេសកូរ៉េខាងជើង ហាក់ដូចជាជិតដល់ទីបញ្ចប់ហេីយ នៃទីតាំងផលិតមីស៊ីលផ្លោង ដែលមានសមត្ថភាព បាញ់សាកល្បង មីស៊ីលផ្លោង អន្តរទ្វីប។

លោក Joseph Bermudez បានសរសេរនៅ ក្នុងរបាយការណ៍មួយ សម្រាប់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិថា មជ្ឈមណ្ឌលជំនួយមីស៊ីលផ្លោងលីលី ដែលត្រូវបានគេបិទបាំង ពីមុននោះមាន ចម្ងាយប្រហែល ១៧ គីឡូម៉ែត្រភាគពាយព្យ នៃក្រុងព្យុងយ៉ាង និងជិតអាកាសយានដ្ឋានអន្តរជាតិព្យុងយ៉ាង ហេីយការសន្និដ្ឋានរបស់លោក គឺផ្អែកលើរូបភាពផ្កាយរណប។

លោកបានសរសេរថា“ កន្លែងថ្មីមួយកំពុងតែជិតបញ្ចប់ នៅជិតអាកាសយានដ្ឋាន អន្តរជាតិ ក្រុងព្យុងយ៉ាង ដែលស្ទើរតែទាក់ទង ទៅនឹងកម្មវិធីមីស៊ីលផ្លោង របស់កូរ៉េខាងជើង។ អគារខ្ពស់មួយ នៅក្នុងកន្លែងនេះមានទំហំធំល្មម អាចផ្ទុកកាំជ្រួចមីស៊ីលផ្លោង អន្តរទ្វីប Hwasong-15 ដែលមានកំពស់ខ្ពស់ ដូច្នេះហើយទើបមានភាពខុសគ្នា នៃមីស៊ីលផ្លោងបាលីស្ទិក ដែលត្រូវបានគេស្គាល់ របស់កូរ៉េខាងជើង៕

ដោយ ឈូក បូរ៉ា

To Top