វ៉ាស៊ីនតោន៖ ប្រទេសកូរ៉េខាងជើង នៅតែបន្តចាត់ទុកកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនថាជាការចាំបាច់ ដើម្បីការពាររបបរបស់ខ្លួន ប៉ុន្តែអាចនឹងបោះបង់ចោល នូវសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលមួយចំនួន ដើម្បីជាថ្នូរនឹងការបន្ធូរបន្ថយ ទណ្ឌកម្មនិងការទទួល បានផលប្រយោជន៍ ផ្សេងទៀត ដែលដាក់ដោយអាមេរិក។
ការវាយតម្លៃរបស់លោក John Ratcliffe បានបង្ហាញថា កូរ៉េខាងជើងទំនងជា នឹងមិនរំសាយកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោង របស់ខ្លួនទាំងស្រុងនោះទេ ខណៈសហរដ្ឋអាមេរិក បានទទូចឱ្យកូរ៉េខាងជើង យល់ព្រមធ្វើ ក្នុងជំនួបកំពូលលើកដំបូង រវាងប្រធានាធិបតីលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅខែមិថុនា ឆ្នាំ២០១៨ ។
លោកបន្ដថា “ឆ្លើយតបទៅនឹងអ្វីដែលខ្ញុំបានឃើញថា ជាសមាជិកនៃ HPSCI និងតាមការសង្ខេប ខ្ញុំជឿជាក់ថាកូរ៉េខាងជើង នៅតែបន្តចាត់ទុកអាវុធនុយក្លេអ៊ែរ មានសារៈសំខាន់ ដើម្បីការពាររបបនេះ ពីសកម្មភាពយោធា និងដើម្បីឈរជើង នៅក្នុងសហគមន៍អន្តរជាតិ” ៕
ដោយ ឈូក បូរ៉ា