ព័ត៌មានអន្តរជាតិ

COVID19៖ សង្ស័យថាពលរដ្ឋអង់គ្លេស ឆ្លងជាក់ស្តែងកើនជិតដល់ ៨លាននាក់រួចទៅហើយ

បរទេស៖ នៅថ្ងៃអង្គារ ទី៦ ខែឧសភា The Sun បានចេញផ្សាយថា ចំនួននៃការឆ្លងវិរុសកូវីដ១៩ ជាក់ស្តែងនៅប្រទេសអង់គ្លេស មានកម្រិតខ្ពស់ ជាងតួលេខផ្លូវការ ដែលបានប្រកាសដល់រាប់សិបដង។

ការអះអាងដែលត្រូវបានធ្វើឡើង ដោយក្រុមអ្នកស្រាវជ្រាវ ជនជាតិអាល្លឺម៉ង់ មកពីសកលវិទ្យាល័យBonn។ ការសិក្សានិងតួលេខ បានបញ្ជាក់ថាការស្លាប់ជាក់ស្តែង អាចបញ្ជាក់ប្រាប់ថាតួលេខ នៃអ្នកដែលបានឆ្លងកូវីដ១៩ គឺមានរហូតទៅដល់៧,៩លាននាក់ ទៅហើយ ដែលមានចំនួនច្រើន ជាងតួលេខផ្លូវការ ដល់ទៅ៤០ដង និងខ្ពស់ជាងតួលេខ អ្នកឆ្លងនៅអាល្លឺម៉ង់ ទៅដល់១០ដង។

យោងតាមការស្រាវជ្រាវ និងសិក្សាដោយក្រុមការងារ ដឹកនាំដោយសាស្ត្រាចារ្យលោក Hendrik Streeck ដែលដំបូងបានប្រើប្រាស់ វិធីគណនា នៅក្នុងប្រទេសអាល្លឺម៉ង់ និងបន្ទាប់មកបានប្រើប្រាស់ ក្បួនដដែលនេះ ទៅក្នុងប្រទេសអង់គ្លេសម្តង។ លោក Streeck បានយកភាគរយនៃការស្លាប់ច្រើនបំផុត ក្នុងតំបន់ ដែលរងគ្រោះខ្លាំងជាងគេ ដែលមានប្រមាណជា ០.៣៧ភាគរយ ជាគោលក្នុងការគណនាមួយនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top