តូក្យូ៖ ការស្ទង់មតិថ្មីៗនេះ ដែលចេញផ្សាយ ដោយក្រសួងការបរទេសបានបង្ហាញថា ប្រជាជនជប៉ុនជិត ៧០ភាគរយ បានផ្តល់តម្លៃដល់ទំនាក់ទំនង ទ្វេភាគី ដែលប្រទេសជប៉ុន រក្សាជាមួយសហរដ្ឋអាមេរិក។
នៅក្នុងការស្ទង់មតិ តាមទូរស័ព្ទ ដែលធ្វើឡើង នៅថ្ងៃទី១៣-១៥ ខែមីនា ពាក់ព័ន្ធនឹងអ្នកឆ្លើយ សំណួរចំនួន ១០០០ នាក់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ៦៨,៩ ភាគរយបាននិយាយថា ពួកគេពេញចិត្ត ចំពោះសម្ព័ន្ធភាពសន្តិសុខ ដែលផ្អែកលើ សន្ធិសញ្ញាសន្តិសុខ ៦០ឆ្នាំកន្លងមកនេះ ។
អ្នកដែលមានទស្សនៈ អវិជ្ជមាន ចំពោះទំនាក់ទំនង សរុបមានចំនួន ២៧,៥ ភាគរយ។ សន្ធិសញ្ញាសន្តិសុខជប៉ុន – អាមេរិក ត្រូវបានចុះហត្ថលេខានៅខែមករាឆ្នាំ១៩៦០ និងចូលជាធរមានក្នុងរយៈពេល ៥ខែក្រោយមក។
នៅក្រោមសន្ធិសញ្ញានេះ ដោយផ្អែកលើ កិច្ចព្រមព្រៀងស្រដៀងគ្នានេះ ត្រូវបានចុះហត្ថលេខារយៈពេល ៦ឆ្នាំ បន្ទាប់ពីការចុះចាញ់ របស់ជប៉ុន ក្នុងសង្គ្រាមលោកលើកទី ២ សហរដ្ឋអាមេរិក មានកាតព្វកិច្ចការពារជប៉ុន ក្នុងករណី ដែលវាត្រូវបានវាយប្រហារ៕
ដោយ ឈូក បូរ៉ា