ព័ត៌មានអន្តរជាតិ

សមាជិកស្រាវជ្រាវ ពីវិរុសកូវីដ១៩ ដ៏សំខាន់ម្នាក់ត្រូវបានបាញ់សម្លាប់ នៅអាមេរិក

បរទេស៖ ក្រុមមន្ត្រីបាននិយាយថា បុរសជាអ្នកជំនាញខាង វេជ្ជសាស្ត្រម្នាក់ដែលជឿជាក់ថាអ្នកជួយឲ្យការងារ ជិតឈានទៅដល់ពេលធ្វើឱ្យមាន ការបកស្រាយនិងដឹងកាន់តែច្បាស់ពីវីរុសកូវីដ១៩ ត្រូវបានគេបាញ់សម្លាប់ កាលពីចុងសប្តាហ៍នៅរដ្ឋ Pennsylvaniaសហរដ្ឋអាមេរិក ។

លោកBing Liuអាយុ៣៧ឆ្នាំជាសមាជិកនៃក្រុមស្រាវជ្រាវដែលមកពីសកលវិទ្យាល័យ Pittsburghត្រូវបានគេប្រទះឃើញដេកស្លាប់កាល ពីថ្ងៃសៅរ៍នៅក្នុងផ្ទះរបស់ខ្លួននៅក្នុងតំបន់Ross Township។តាមការធ្វើការត្រួតពិនិត្យលោក Liuត្រូវបានគេបាញ់ចំក្បាលនិងកងហើយមួយម៉ោង ក្រោយការបាញ់សម្លាប់ នេះបុរសទី២ ដែលមានឈ្មោះថាHao Guវ័យ៤៦ឆ្នាំ ក៏ត្រូវបានគេរកឃើញស្លាប់នៅក្នុង រថយន្តរបស់គាត់ចំងាយ មិនដល់មួយម៉ាលឡើយពីកន្លែងកើត ហេតុដំបូង។

តាមរយៈក្រុមស៊ើបអង្កេតរបស់តំបន់ Ross Township បានបញ្ជាក់ថាហេតុការណ៍ស្លាប់នៃបុរសទាំងពីរនាក់ទំនងជា មានទំនាក់ទំនងគ្នាប៉ុន្តែថា តើមូលហេតុសំខាន់អ្វីនៅពីក្រោយហើយទំនាក់ទំនងរវាងបុរស ទាំងពីរក៏មិនទាន់មានការ បញ្ជាក់ច្បាស់នៅឡើយដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top