ព័ត៌មានអន្តរជាតិ

ខ្យល់បក់ខ្លាំង បណ្តាលឱ្យស្ពានឆ្លងសមុទ្រ នៅក្នុងប្រទេសចិន ញ័ររញ្ជួយខុសធម្មតា

បរទេស៖ ស្ពានឆ្លងកាត់សមុទ្រ មួយនៅខេត្តក្វាងទុង ប្រទេសចិន ភាគខាងត្បូង ត្រូវបានបិទជាបណ្តោះអាសន្នកាលពីថ្ងៃអង្គារ ដោយសារតែការញ័ររញ្ជួយខុសពីធម្មតា ដែលអាជ្ញាធរមូលដ្ឋានសន្មតថា បណ្តាលមកពីខ្យល់បក់ខ្លាំង។ ស្ពានយោលទៅមុខទៅក្រោយ បានធ្វើឱ្យអ្នកលេងអ៊ីនធឺណេត ភ័យខ្លះនាំនិយាយថានេះ ជាលើកទីមួយហើយដែលពួកគេ បានឃើញបែបនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា វីដេអូតាមអ៊ិនធរណេតជាច្រើនបានបង្ហាញថា ស្ពាន Humen តភ្ជាប់ពីក្វាងចូវដែលជារដ្ឋធានីរបស់ខេត្តក្វាងទុង និងទីក្រុង ហ្គាងដុង ដែលជាមជ្ឈមណ្ឌលផលិត នៅភាគខាងត្បូងប្រទេសចិន កំពុងកក្រើកយ៉ាងគ្រោះថ្នាក់។ អ្នកជំនាញខ្លះត្រូវបានគេដកស្រង់សម្តីនៅក្នុង របាយការណ៍របស់ ប្រព័ន្ធផ្សព្វផ្សាយដែលនិយាយថា ស្ពាននេះបានប៉ះពាល់ដល់ ប្រេកង់ភាពរញ្ជួយរបស់វា។ នៅពេលដែលស្ពានឆ្លងកាត់ការរំញ័រមិនធម្មតារូបភាពបង្ហាញថា មានឡានជាច្រើននៅលើ វាបង្កឱ្យមានស្ថានភាពគ្រោះថ្នាក់។

ប៉ូលីសក្នុងតំបន់បាននិយាយថា ការរញ្ជួយនេះគឺដោយសារ តែមានខ្យល់បក់ខ្លាំងហើយពួកគេបានដាក់ការគ្រប់គ្រង ចរាចរណ៍នៅម៉ោងប្រហែល ៣ រសៀលថ្ងៃអង្គារនេះ។

វិស្វករសំណង់ដែលមានមូលដ្ឋាន នៅទីក្រុងប៉េកាំងបាននិយាយថា នៅពេលស្ពានកំពុងត្រូវបានគេរចនា វិស្វករគួរតែពិចារណាលើវិធីនានា ដើម្បីបញ្ចៀសផលប៉ះពាល់ នៃខ្យល់ឬកម្លាំងខាងក្រៅ ទៅលើស្ថេរភាពនៃស្ពាន រួមទាំងសេណារីយ៉ូដែលស្ពាន ត្រូវខ្យល់បក់បោកយ៉ាងខ្លាំង។

យោងទៅតាមវិស្វករ ការរញ្ជួយភ្លាមៗអាចបណ្តាលមកពី រនាំងដែលបានផ្លាស់ប្តូរកម្លាំងខ្យល់នៅលើស្ពាន។ “ប៉ុន្តែការសន្មតនេះអាចបញ្ជាក់ បានលុះត្រាតែស្ពាននៅតែមាន ស្ថេរភាពនៅពេលរបាំងត្រូវបានរុះរើ។ បើមិនដូច្នោះទេអ្នកសាងសង់ និងវិស្វករគួរតែពិចារណាឡើងវិញនូវ រចនាសម្ព័ន្ធកម្លាំងរបស់ស្ពាន ដើម្បីចៀសវាងគ្រោះថ្នាក់ សុវត្ថិភាពដែលអាចកើតមាន” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top