រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ថា យោងតាមសេចក្តីប្រកាស ចុងក្រោយដោយនាយកដ្ឋានការពារ ជនស៊ីវិលរបស់ប្រទេសអ៊ីតាលីបានឲ្យដឹងថា គិតត្រឹមថ្ងៃសុក្រ អ៊ីតាលី មានអ្នកឆ្លងជំងឺកូវីដ១៩ថយចុះ ខណៈដែលអ្នកស្លាប់ បានកើនឡើងលើសពី៣០.០០០នាក់ ។
សរុបអ្នកឆ្លងជំងឺ នៅទូទាំងប្រទេសបានថយចុះ ១.៦៦៣នាក់ ឲ្យតួលេខអ្នកឆ្លងជំងឺមានចំនួន៨៧.៩៦១នាក់ ធៀបនឹងថ្ងៃព្រហស្បតិ៍ សរុបអ្នកឆ្លងជំងឺមានចំនួន៨៩.២៤នាក់ ។
ក្នុងចំណោមអ្នករកឃើញ មានផលវិជ្ជមានថ្មីដែលផ្ទុកវីរុសកូរ៉ូណា ដែលចាំបាច់ត្រូវមើលថែទាំ មានចំនួន១.១៦៨នាក់ (អ្នកជំងឺតិចជាង១៤៣នាក់ ធៀបនឹងថ្ងៃព្រហស្បតិ៍) និងអ្នកមន្ទីរពេទ្យ ដែលមានរោគសញ្ញាចំនួន១៤.៦៣៦នាក់ (ទាបជាងអ្នកជំងឺ ៥៣៨នាក់ធៀបនឹងអំឡុងពេ២៤ម៉ោង កន្លងមកនេះ) ។
អ្នកជាសះស្បើយបន្ថែមទៀត មានចំនួន២.៧៤៧នាក់ នាំឲ្យមានអ្នកជាសះស្បើយសរុប ៩៩.០២៣នាក់ ។
គិតត្រឹមថ្ងៃសុក្រ ចំនួនអ្នកស្លាប់មាន២៣៤នាក់ នាំឲ្យតួលេខសរុបអ្នកស្លាប់ មានចំនួន៣០.២០១នាក់ គិតចាប់តាំងពីមានករណី ផ្ទុះជំងឺនៅតំបន់ភាគខាងជើងអ៊ីតាលី នៅ Lombardy កាលពីថ្ងៃទី២១ខែកុម្ភៈ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា