គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃសុក្រ អេហ្ស៊ីប ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤៩៥នាក់ នំាឲ្យចំនួនអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេស ស្ថិតនៅអាហ្វ្រិកខាងជើងមួយនេះកើនដល់៨.៤៧៦នាក់ ។
អ្នកនាំពាក្យក្រសួងសុខាភិបាល Khaled Megahed បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ទន្ទឹមនឹងនេះដែរ មានអ្នក ស្លាប់ចំនួន២១នាក់នៅក្នុងកំណត់ត្រា ដែលនាំឲ្យចំនួនអ្នកស្លាប់ នៅក្នុងប្រទេសកើនឡើង ដល់៥០៣នាក់ ។
អ្នកនាំពាក្យបានបញ្ជាក់ថា គ្រប់ករណីថ្មីគឺជាជនជាតិអេហ្ស៊ីប ទាំងអស់ ដោយបានបន្ថែមថា មានអ្នកជំងឺបន្ថែមចំនួន៥៨នាក់ ដែលបានចាកចេញពីមន្ទីរពេទ្យក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ដែលនាំឲ្យអ្នកជាសះស្បើយសរុបមានចំនួន១.៩៤៥នាក់៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា
