Covid-19

ប្រេស៊ីល ប្រកាសកាន់ទុក្ខរយៈពេល ៣ថ្ងៃ ឧទ្ទិសកុសលដល់ ជនរងគ្រោះដោយជំងឺកូវីដ១៩

សៅប៉ូឡូ៖ អង្គសមាជប្រេស៊ីល កាលពីថ្ងៃសៅរ៍ បានប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃដើម្បីឧទ្ទិសកុសលដល់ជនរងគ្រោះ ដោយសារវីរុសកូរ៉ូណា ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ។

អនុក្រិត្យ បានធ្វើឡើងដោយលោក Rodrigo Maia អនុប្រធានសភា និងលោក Davi Alcolumbre ប្រធានព្រឺទ្ធសភា ដោយបានផ្សព្វផ្សាយដោយធ្វើវិសោធនកម្មបន្ថែមលើ “ការផ្សព្វផ្សាយជាផ្លូវការ របស់សមាជជាតិ” ។

នៅក្នុងសេចក្តីថ្លែងការណ៍រួម ចេញដោយអនុប្រធានសភា និងប្រធានព្រឹទ្ធសភា បានឲ្យដឹងថា “ពលរដ្ឋចំនួន១០ពាន់នាក់ មានក្តីស្រលាញ់ និងសំខាន់ណាស់ចំពោះពលរដ្ឋផ្សេងទៀត ដោយមានក្តីស្រមៃពេញទំហឹង ថាមិនមានអ្វីមករំខានដល់ ការរស់នៅរបស់ពួកគេឡើយ ដោយសំដែងនូវការចូលរួមចំណែកទុក្ខ ដ៏ក្រៀមក្រំនេះ ដោយសារតែពលរដ្ឋប្រទេសចំនួន ១០.០០០នាក់បានស្លាប់ ហើយអង្គសមាជិក បានចេញអនុក្រិត្យដើម្បី ធ្វើពិធីកាន់ទុក្ខក្នុងរយៈពេល ៣ថ្ងៃ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×