Covid-19

នាយករដ្ឋមន្ត្រី៖ម៉ាឡេស៊ី នឹងបន្តរឹតត្បិត ការធ្វើដំណើរ រហូតដល់ថ្ងៃទី៩ មិថុនា

កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ថា លោកនាយករដ្ឋមន្ត្រី Muhyiddin Yassin បានថ្លែងថា បទបញ្ជានៃការត្រួតពិនិត្យ ការធ្វើដំណើរបស់ម៉ាឡេស៊ី នឹងបន្តពេល១ខែ ទៀតរហូតដល់ថ្ងៃទី៩ ខែមិថុនា ដែលជាការបន្លាយពេលលើកទី៤ហើយ គិតចាប់តាំងពីថ្ងៃទី១៨ ខែមីនា ។

នៅក្នុងពេលគូសបញ្ជាក់ ពិសេសមួយនៅថ្ងៃអាទិត្យនេះ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ទោះបីជាប្រទេស ត្រូវបានមើលឃើញថា មានភាពប្រសើរឡើងនូវ ចំណុចវិជ្ជមានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក្តី រាល់កិច្ចខិតខំប្រឹងប្រែង មិនទាន់ទទួលបានជោគ ជ័យទាំងស្រុងឡើយ ។

លោកនាយករដ្ឋមន្ត្រីបានថ្លែងថា “ផ្អែកលើទស្សនៈសាធារណៈ ខ្ញុំសូមប្រកាសថា ពលរដ្ឋចង់ឲ្យរដ្ឋាភិបាល បន្តចាត់វិធានការណ៍ ដ៏ចាំបាច់តាមជំហានៗដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺ” ។

លោក Muhyiddin បានថ្លែងថា គិតត្រឹមថ្ងៃសៅរ៍ ម៉ាឡេស៊ី ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺសរុបចំនួន ៦.៥៨៩នាក់​ និងមានអ្នកស្លាប់១០៨នាក់ ។ អ្នកជំងឺជិត៧៥ភាគរយ បានជាសះស្បើយពីជំងឺ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×