Covid-19

ខេត្តរបស់ប្រទេសចិន ជិតកូរ៉េខាងជើង មានករណីឆ្លងវីរុស កូរ៉ូណាជាក្រុម

បរទេស៖ អាជ្ញាធរក្នុងខេត្ត Jilin ស្ថិតនៅក្នុងប្រទេសចិន ភាគឦសាន នៅថ្ងៃពុធម្សិលមិញនេះ បានធ្វើការព្រមានអំពីងើបឡើងជាថ្មី នៃករណីឆ្លងមេរោគកូវីដ១៩ ស្របពេលជាមួយនឹងការឲ្យបិទការ ធ្វើដំណើរគោចរក្នុងទីក្រុង Jilin City នេះបើតាមសេចក្តីរាយការណ៍មួយ ពីកាសែត UPI។

គណៈកម្មាធិការទទួលបន្ទុក កិច្ចការសុខាភិបាលខេត្ត បាននិយាយប្រាប់នៅលើគេហទំព័រខ្លួនផ្ទាល់ថា អាជ្ញាធរបានធ្វើការបញ្ជាក់អំពី ករណីឆ្លងមេរោគកូវីដ១៩ថ្មី ចំនួន៦ករណី រួមមានទាំងអ្នកជម្ងឺ ដែលមិនបញ្ហាអាការៈ រោគសញ្ញាម្នាក់ផង ហើយអ្នកជម្ងឺទាំង៦នាក់នោះ គឺស្ថិតនៅក្នុងទីក្រុង Shulan និងទីក្រុង Jilin។

យោងតាមសេចក្តីរាយការណ៍ ចំនួនសរុបនៃអ្នកជម្ងឺត្រូវ បានបញ្ជាក់នៅក្នុងខេត្ត ដែលមានព្រំដែនជាប់នឹង ប្រទេសកូរ៉េខាងជើង គឺមានចំនួន២១នាក់ ហើយអ្នកជម្ងឺដំបូងម្នាក់ ប្រហែលបានសាយមេរោគ ក្នុងខណៈធ្វើទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយគ្រួសារ និងអ្នករួមការងារជាមួយ នៅកន្លែងបោកគក់៕

ប្រែសម្រួល៖ ប៉ាង កុង

To Top