សេអូល៖ បណ្ដាញឃោសនារបស់កូរ៉េខាងជើង នៅថ្ងៃសុក្រនេះបានបដិសេធរបាយការណ៍ថ្មីៗរបស់កូរ៉េខាងត្បូង ស្តីពីស្ថានភាពសិទ្ធិមនុស្សរបស់កូរ៉េខាងជើងថា ជាការបង្កហេតុនយោបាយធ្ងន់ធ្ងរ ដែលជំរុញឱ្យទំនាក់ទំនងអន្តរកូរ៉េ ឈានដល់ទីបញ្ចប់ដ៏មហន្តរាយ។
វិទ្យាស្ថានបង្រួបបង្រួមជាតិ ដែលជាក្រុមគ្រប់គ្រងដោយរដ្ឋ បានចេញផ្សាយសៀវភៅសប្រចាំឆ្នាំ របស់ខ្លួនកាលពីថ្ងៃច័ន្ទដោយដាក់ចេញនូវការរំលោភ សិទ្ធិមនុស្សជាច្រើននៅកូរ៉េខាងជើងដូចជាការសម្លាប់សាធារណៈ និងជំរុំពន្ធនាគារជាដេីម។
គេហទំព័រ Uriminzokkiri ដែលជាគេហទំព័រឃោសនាមួយ របស់កូរ៉េខាងជើងបានរិះគន់សេចក្តីរាយការណ៍នេះ ដោយចុះផ្សាយថា “ នេះគឺជាការបង្កហេតុខាងនយោបាយយ៉ាងធ្ងន់ធ្ងរដល់កូរ៉េខាងជើង និងជាសកម្មភាពប្រឈមមុខដែលបណ្តាលឱ្យមិនទុកចិត្ត និងភាពស្អប់ខ្ពើមរវាងជនរួមជាតិ និងជំរុញឱ្យទំនាក់ទំនងកូរ៉េខាងជើង – កូរ៉េខាងត្បូងឈានដល់ទីបញ្ចប់ដ៏មហន្តរាយ” ៕
ដោយ ឈូក បូរ៉ា