ព័ត៌មានអន្តរជាតិ

សិង្ហបុរី រាយការណ៍ករណី វីរុសកូរ៉ូណាថ្មី ចំនួនជាង៤០០

បរទេស៖ ក្រសួងសុខាភិបាលសិង្ហបុរី តាមសេចក្តីរាយការណ៍ បាននិយយានៅថ្ងៃសៅរ៍នេះថា ប្រទេសសិង្ហបុរី បានចុះបញ្ជីករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន៤៦៥ករណី ធ្វើឲ្យករណីឆ្លងនៅក្នុងប្រទេសកោះមួយនេះ ឡើងដល់ចំនួន២៧.៣៥៦ករណី។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសុខាភិបាលសិង្ហបុរី បាននិយាយប្រាប់ថា ភាគច្រើននៃមនុស្សឆ្លងជម្ងឺថ្មីៗនេះ គឺជាកម្មករចំណាកស្រុក ដែលកំពុងតែរស់នៅក្នុងសយនដ្ឋាន ហើយក្នុងចំណោមអ្នកឆ្លងជម្ងឺថ្មីទាំងនោះ គឺមានស្ត្រី៤នាក់មានផ្ទៃពោះ។ 

គួរបញ្ជាក់ថា យោងតាមទិន្នន័យដែលចេញផ្សាយដោយគេហទំព័រ Woldometer នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា គិតត្រឹមសៅរ៍នេះ មានករណីឆ្លងវីរុសលើពិភពលោកទាំងអស់សរុបចំនួន៤.៦៤៩.០៧៩ករណី មនុស្សស្លាប់បណ្ដាលពីមេរោគកូរ៉ូណាចំនួន៣០៩.០៤៧នាក់ និងមានមនុស្សបានជាពីជម្ងឺនេះ ចំនួន១.៧៧១.៧៩៩នាក់៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top