ព័ត៌មានអន្តរជាតិ

លោក ត្រាំ កំពុងពិចារណាផ្តល់មូលនិធិខ្លះ ឲ្យអង្គការសុខភាព ពិភពលោកវិញ

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃសៅរ៍នេះថា រដ្ឋបាលរបស់លោក កំពុងតែពិចារណាលើសំណើជាច្រើន ស្តីពីអង្គការសុខភាពពិភពលោក រួមមានទាំងសំណើមួយ សុំឲ្យទីក្រុងវ៉ាស៊ីនតោន ផ្តល់ប្រហែល១០ភាគរយនៃកម្រិតពីមុនរបស់ខ្លួន។ 

នៅក្នុងសារបង្ហោះលើបណ្ដាញសង្គមធ្វីតធ័រ លោក ត្រាំ តាមសេចក្តីរាយការណ៍ បានធ្វើការបង្ហាញថា មិនទាន់មានការសម្រេចចិត្តចុងក្រោយណាមួយ ត្រូវបានធ្វើឡើងនៅឡើយនោះទេ និងថា មូលនិធិសហរដ្ឋអាមេរិក សម្រាប់អង្គការសុខភាពពិភពលោក នៅតែបង្កកចោលនៅឡើយ។ 

គួរបញ្ជាក់ថា លោក ត្រាំ បានផ្អាកឈប់ឧបត្ថម្ភដល់ អង្គការសុខភាពពិភពលោក កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ដោយចោទប្រកាន់អង្គការនេះ ពីបទគាំទ្រដល់ផ្តល់ព័ត៌មានខុសរបស់ចិន ស្តីពីការផ្ទុះរាតត្បាតនៃមេរោគកូរ៉ូណា និងដោយនិយាយថា រដ្ឋបាលរបស់លោក នឹងចាប់ផ្តើមពិចារណាលើអង្គការនេះ៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top