ព័ត៌មានអន្តរជាតិ

ចិន អាចដឹកនាំធ្វើតេស្ត រកមេរោគកូវីដ១៩ បានជាង ១លាននាក់ ក្នុងមួយថ្ងៃ

ប៉េកាំង៖ ប្រទេសចិនមានលទ្ធភាពធ្វើតេស្តិ៍រកមេរោគកូវីដ១៩ បានចំនួន ១ លាន ៥ សែន នាក់ ជារៀងរាល់ថ្ងៃ។ មន្ត្រីសុខាភិបាលចិនបាននិយាយនៅឯសន្និសីទកាសែតមួយនៅទីក្រុងប៉េកាំងថា សមត្ថភាពនៃការធ្វើតេស្តិ៍ ចាំបាច់ត្រូវធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនៅពេលការងារ និងផលិតកម្មចាប់ផ្តើមឡើងវិញ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Guo Yanhong មន្ត្រីគណៈកម្មការបាននិយាយថា គណៈកម្មការសុខភាពជាតិ បានអំពាវនាវដល់ស្ថាប័នវេជ្ជសាស្ត្រ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងចុះបញ្ជីនៅទូទាំងប្រទេស ឱ្យធ្វើតេស្តិ៍អាស៊ីដសិរីរាង្គចាប់តាំងពីចុងខែមករា ដើម្បីដោះស្រាយជាមួយនឹងការរីកលូតលាស់ យ៉ាងឆាប់រហ័សនៃករណី COVID-១៩ ។

លោក Guo បាននិយាយថា ជំហានបន្ទាប់គឺការបង្កើនការកសាង និងការគ្រប់គ្រងមន្ទីរពិសោធន៍ការគ្រប់គ្រងជីវឧស្ម័ន និងការបណ្តុះបណ្តាល បុគ្គលិកពេទ្យ៕

ប្រែសម្រួលៈ ណៃ តុលា

To Top