ព័ត៌មានអន្តរជាតិ

វៀតណាមជំទាស់ អំពីយន្តហោះ ស៊េីបការណ៍ចិន និងរឿងគម្រោងការ សាងសង់វារីអគ្គិសនី ឡាវ

បរទេស៖ យោងតាមសារព័ត៌មានវិទ្យុអាសុីសេរី ជាភាសាវៀតណាមបានអោយដឹងនៅថ្ងៃ១៤ ឧសភានេះថា វៀតណាមប្រឆាំងនឹងចិន ក្នុងការបញ្ជូនយន្តហោះស៊េីបការណ៍ទៅ Cross Stone នៅសមុទ្រចិនខាងត្បូង ហើយក៏ជំទាស់ឡាវពីការកសាងទំនប់ជាច្រើនទៀត នៅលើដងទន្លេមេគង្គ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang នៅថ្ងៃទី ១៤ ខែឧសភា ២០២០ បានធ្វើការជំទាស់នឹងប្រទេសចិន ជុំវិញយន្តហោះចិនដែលបានបង្ហាញខ្លួននៅលើដែនថ្ម cross stone នៅកោះស្ព្រាតលី ។

ការជំទាស់នេះត្រូវបានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហាណូយ នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយ បានចោទជាសំនួរអំពីក្រុមហ៊ុនរូបភាពផ្កាយរណបអ៊ីស្រាអែលមួយឈ្មោះ ImageSat International (ISI) នៅថ្ងៃទី ១៣ ខែឧសភា ២០២០ សម្រាប់ការចេញផ្សាយរូបថត នៅថ្ងៃទី ៩ ឧសភា ២០២០។  ការបង្ហាញយន្តហោះចំបាំងជាការព្រមាន

របស់ចិនប្រភេទ KJ-500, KQ-200 និងឧទ្ធម្ភាគចក្រ Z-8 ដែលបង្ហាញខ្លួននៅ Cross Stone ។

យោងតាម ​​ISI យន្តហោះទាំងនេះត្រូវបានយកចេញពីកន្លែងផ្ទុក និងចតនៅខាងក្រៅ។  នេះបង្ហាញថានៅម្តុំ Cross Stone គឺជាកន្លែងដែលប្រទេសចិន បានប្រើជាមូលដ្ឋានសម្រាប់សកម្មភាពឈ្លបយកការណ៍ ដោយយន្តហោះនៅក្នុងតំបន់។

នៅក្នុងសន្និសីទកាសែតជាប្រចាំនារសៀលថ្ងៃទី ១៤ ឧសភា ២០២០ លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេស ក៍បានជំទាស់នឹងប្រទេសឡាវដែរ លើផែនការសាងសង់ទំនប់វារីអគ្គិសនីទី ៦ នៅលើដងទន្លេមេគង្គ។  នោះគឺជាទំនប់វារីអគ្គិសនី សាណាខាំ (Sanakham)។

ព័ត៌មានដែលបានចេញផ្សាយ នៅសប្តាហ៍នេះបាននិយាយថា រដ្ឋាភិបាលឡាវគ្រោងនឹងសាងសង់ទំនប់វារីអគ្គិសនី សាណាខាំ (Sanakham) នៅលើដងទន្លេមេគង្គហើយគេរំពឹងថា នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំនេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័ របានដកស្រង់សម្តីគណៈកម្មការទន្លេមេគង្គ អោយដឹងថាការចំណាយសាងសង់រោងចក្រវារីអគ្គិសនី សាណាខាំនេះមានចំនួនជាង ២ ពាន់លានដុល្លារ។  ក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីមួយនេះ គឺក្រុមហ៊ុនដាថាងសាណាខាំ  (Datang Sanakham) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនផលិតអគ្គិសនីអន្តរជាតិ Datang របស់ ប្រទេសចិន។

រោងចក្រវារីអគ្គិសនីនេះ ត្រូវបានគេប៉ាន់ស្មានថាមានកម្លាំងប្រហែល ៦៨៤ មេហ្គាវ៉ាត់ ហើយគ្រោងនឹងចាប់ផ្តើម ដំណើរការនៅឆ្នាំ ២០២៨ ។  ទំនប់វារីអគ្គិសនីនេះមានទីតាំងស្ថិតនៅរវាងខេត្តសាយ៉ាបូរី និងខេត្តវៀងច័ន្ទប្រទេសឡាវចម្ងាយប្រហែល 2km ពីព្រំដែនថៃ៕៚

ដោយ៖ Leo 

To Top