ព័ត៌មានអន្តរជាតិ

ចិន អំពាវនាវឲ្យអាមេរិក សងបំណុលជូន អង្គការសហប្រជាជាតិ

បរទេស៖ ប្រទេសចិន កាលពីថ្ងៃសៅរ៍ម្សិលមិញ បានចេញសេចក្តីថ្លែងការណ៍មួយ អំពាវនាវដល់ប្រទេស ដែលជាសមាជិកអង្គការសហប្រជាជាតិ ទាំងឡាយដើម្បីបំពេញកាតព្វកិច្ច ហិរញ្ញវត្ថុរបស់ខ្លួនយ៉ាងសកម្ម ដល់អង្គការសហប្រជាជាតិ ។

ក្នុងនោះផងដែរក្រុងប៉េកាំងបាន សង្កត់ធ្ងន់ជាពិសេស និងស្នើឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដែលជំពាក់អង្គការប្រមាណជាជាង ២ពាន់លានដុល្លារ គួរតែឆាប់សងប្រាក់ទាំងនោះផងដែរ។

តាមរយៈរបាយការណ៍ ពីការិយាល័យនៃ អគ្គលេខាធិការអង្គការ សហប្រជាជាតិបានបង្ហាញថា គិតត្រឹមថ្ងៃទី១៤ ខែឧសភា ការវាយប្រាក់ដែលមិនទាន់បង់ វិភាគទុនសរុបក្រោមកម្មវិធីគ្រប់គ្រងថវិកា របស់យូអិនរកឃើញថា អាមេរិកបានជំពាក់ប្រាក់ ចំនួន ១,៦៣ពាន់ប៊ីលានដុល្លារនិង ២,១៤ពាន់ប៊ីលានដុល្លារ។

គួរបញ្ជាក់ដែរថា សហរដ្ឋអាមេរិកគឺជា អ្នកបរិច្ចាគធំជាងគេ សម្រាប់យូអិនប្រមាណ ២២ភាគរយ នៃថ្លៃចំណាយប្រចាំឆ្នាំរបស់ខ្លួន និងបន្ថែមប្រមាណជា ៣ពាន់ប៊ីលានដុល្លារ ទៀតឬស្មើនឹង ២៥ ភាគរយ នៃប្រតិបត្តិការថែរក្សាសន្តិភាព ដែលជាសរុបមានចំនួនប្រហែល ៦ពាន់ប៊ីលានដុល្លារ ក្នុងមួយឆ្នាំ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top