អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ថា សំណង់ស្ពានមួយខ្សែនឹង តភ្ជាប់ពីតំបន់អាស៊ី និងតំបន់អឺរ៉ុប នៅភាគពាយព្យតួកគី ដែលនឹងបញ្ចប់ទាំងស្រុង នៅថ្ងៃសៅរ៍ក្រោយ ។
ពិធីសម្ពោធមួយត្រូវបាន ធ្វើឡើងដើម្បីដាំដែកនៅតាមប្លុក ដែលមានស្ពានមានប្រវែង ៣១៨ម៉ែត្រ ដែលមានឈ្មោះថា ស្ពាន Canakkale 1915 នៅក្នុងខេត្ត Canakkale ។
លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធនេះ តាមរយៈវីដេអូខន់ហ្វឺរ៉ែន ពីរដ្ឋធានីអ៊ីស្តង់ប៊ុល ។
លោក Erdogan បានថ្លែងថា ប្រទេសរបស់លោកមានហេដ្ឋារចនាសម្ព័ន្ធ ខ្លាំងដែលជាប្រទេស
ដំបូងនៅលើពិភពលោក សម្រាប់គម្រោងការធំនេះ ដែលនឹងមានការទម្រង់ ការនានានៃគោលនយោបាយ និងសេដ្ឋកិច្ចលូតលាស់ បន្ទាប់ពីជំងឺកូវីដ១៩ រលត់ផុតទៅ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា