ព័ត៌មានអន្តរជាតិ

ទ័ពជើងទឹកអាមេរិក ទទួលបានយន្តហោះល្បាត ដែនសមុទ្រ P8-A Poseidon គ្រឿងទីមួយរយ

បរទេស៖ ក្រុមហ៊ុនផលិតយន្តហោះ ខ្នាតយក្សរបស់សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសនៅសប្ដាហ៍នេះថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ ទើបបានទទួលនូវ យន្តហោះល្បាតដែនសមុទ្រ P8-A Poseidon គ្រឿងទី១០០។

យន្តហោះល្បាតដែនសមុទ្រនេះ គឺជាកំណែប្រែថ្មីនៃយន្តហោះ 737-800ERX របស់ក្រុមហ៊ុនប៊ូអ៊ីង ដែលអភិវឌ្ឍផលិតឡើង សម្រាប់កងទ័ពជើងទឹក ហើយក៏កំពុងប្រើប្រាស់ ដោយកងទ័ពជើងទឹកឥណ្ឌា កងកម្លាំងដែនអាកាសអូស្ត្រាលី និងកងទ័ពអាកាសអង់គ្លេស ចំណែកកងទ័ពអាកាសន័រវេស កងទ័ពអាកាសនូវែលសេឡង់ និងទ័ពជើងទឹកកូរ៉េខាងត្បូង ក៏បានបញ្ជាទិញយន្តហោះនេះដែរ។

ក្រុមហ៊ុនប៊ូអ៊ីង បានទទួកកំណែប្រែកុងត្រា ១,៦ពាន់លានដុល្លារ នៅក្នុងខែមីនា ដើម្បីផលិតយន្តហោះល្បាតដែនសមុទ្រ P-8A Poseidon ចំនួន១៨គ្រឿងបន្ថែមទៀត ហើយកុងត្រានោះ ផ្គត់ផ្គងថវិកាដល់ផលិតកម្មយន្តហោះ P8-A ចំនួន៨គ្រឿង សម្រាប់ទ័ពជើងទឹកសហរដ្ឋអាមេរិក ៤គ្រឿងសម្រាប់នូវែលសេឡង់ និង៤គ្រឿងសម្រាប់កូរ៉េខាងត្បូង ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top