ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ីជីនពីង បាននិយាយនៅក្នុងពិធី បើកមហាសន្និបាតសុខភាព ពិភពលោកលើកទី ៧៣ ថា ប្រទេសចិននឹងធ្វើការជាមួយ សមាជិកប្រទេស G20 ផ្សេងទៀត ដើម្បីអនុវត្តគំនិតផ្តួចផ្តើមផ្អាក សេវាកម្មបំណុលសម្រាប់ ប្រទេសក្រីក្របំផុត។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសចិនក៏បានត្រៀមខ្លួន ធ្វើការជាមួយសហគមន៍អន្តរជាតិផងដែរ ដើម្បីជំរុញការគាំទ្រដល់បណ្តា ប្រទេសដែលរងគ្រោះខ្លាំងបំផុត ក្រោមការផ្តល់សេវាបំណុលដ៏ធំបំផុត
ដូច្នេះពួកគេ (ប្រទេស) អាចជំនះលើការលំបាកបច្ចុប្បន្ន ៕
ប្រែសម្រួលៈ ណៃ តុលា