ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សានយោបាយ ជាន់ខ្ពស់របស់ចិន ត្រៀមរៀបចំសម្រាប់ មហាសន្និបាតប្រចាំឆ្នាំ

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ថា គណៈកម្មាធិការជាតិនៃ ក្រុមប្រឹក្សានយោបាយប្រជាមានិតចិន (CPPCC) កាលពីថ្ងៃចន្ទបានជួបប្រជុំគ្នា នៅក្រុងប៉េកាំង ដើម្បីត្រៀមរៀបចំសម្រាប់ មហាសន្និបាតប្រចាំឆ្នាំ ដែលនឹងធ្វើឡើងនៅពេលខាងមុខ របស់អង្គភាពទីប្រឹក្សា ជាន់ខ្ពស់នយោបាយចិន ។

លោក Wang Yang សមាជិកមួយរូបរបស់ ការិយាល័យគណៈកម្មាធិការ នយោបាយនៃ គណៈកម្មាធិការកណ្តាល បក្សកុម្មុនីស្តចិន និងជាប្រធានគណៈកម្មាធិការជាតិ CPPCC បានចូលរួមជាអធិបតីក្នុងអង្គប្រជុំកាល ពីថ្ងៃចន្ទ ។

ការសម្រេចចិត្តមួយត្រូវ បានអនុម័តឡើងនៅក្នុង កិច្ចប្រជុំដែលនឹងចាប់ផ្តើម មហាសន្និបាតប្រចាំឆ្នាំ លើកទី៣ នៃខួបលើកទី១៣ របស់គណៈកម្មាធិការជាតិ CPPCC នៅក្រុងប៉េកាំង ថ្ងៃទី២១ ឧសភា ។ ការសម្រេចចិត្តនេះដែរ ក៏បានបូកបញ្ចូលនូវសំណើ មួយដែលជារបៀបវារៈ សម្រាប់អង្គសន្និបាតនោះ ផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top