ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់៖ ប្រទេសមានសមត្ថភាព គ្រប់គ្រាន់ដោយខ្លួនឯង ទោះបីស្ថិតក្នុងទណ្ឌកម្ម ដោយអាមេរិក

បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani នៅថ្ងៃពុធ បានលើកឡើងថា ទណ្ឌកម្មរបស់អាមេរិក ពិតជាបានធ្វើឲ្យឈឺចាប់ ដល់ពលរដ្ឋអ៊ីរ៉ង់ អស់រយៈពេលជាច្រើនឆ្នាំមកពិតមែន ប៉ុន្តែវាបានធ្វើឲ្យប្រទេស របស់លោកទទួលជោគជ័យយ៉ាងធំ ដោយមានសមត្ថភាព គ្រប់គ្រាន់នៅក្នុងវិស័យមួយចំនួន ។

លោក Rouhani ត្រូវបានដកស្រង់សំដី ដោយទូរទស្សន៍រដ្ឋថា ទោះបីប្រទេសមានស្ថានភាពលំបាក និងទណ្ឌកម្មខុសច្បាប់ និងអយុត្តិធម៌ព្រមទាំងសម្ពាធ សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរពីសំណាក់ សហរដ្ឋអាមេរិកក៏ដោយ ក៏ផលិតកម្មនៅអ៊ីរ៉ង់ មិនបានបញ្ឈប់ដែរ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា ប្រធានាធិបតីអាមេរិក Donald Trump បានសម្រេចដកអាមេរិកចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ និងបានដាក់ទណ្ឌកម្មជា ឯកតោភាគីលើវិស័យហិរញ្ញវត្ថុ និងថាមពលរបស់អ៊ីរ៉ង់ ព្រមទាំងកំពុងព្យាយាមដាក់ សម្ពាធអ៊ីរ៉ង់ចំពោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរថ្មីផង។ ទោះយ៉ាងណាទីក្រុងតេរ៉ង់ បានច្រានចោលការអំពាវនាវ របស់សហរដ្ឋអាមេរិក និងបានប្តេជ្ញាទប់ទល់ នឹងសម្ពាធនេះបន្តទៀត៕

ប្រែសម្រួល៖ ស៊ុន លី

To Top