វ៉ាស៊ីនតោន៖ អាជ្ញាធរសហរដ្ឋអាមេរិក បានចាប់ខ្លួនអតីត Green Beret និងកូនប្រុសរបស់លោក ពីបទជួយលោក Carlos Ghosn ដែលជាអតីត ថៅកែក្រុមហ៊ុន Nissan Motor ក្នុងការរត់គេចពីប្រទេសជប៉ុន កាលពីឆ្នាំមុន ខណៈពេលដែលលោករង់ចាំការ ជំនុំជម្រះលើបទចោទ ប្រកាន់ពីបទកេង បន្លំហិរញ្ញវត្ថុ។
លោក Michael Taylor ជាអតីតសមាជិកនៃកងទាហានពិសេស នៃកងទ័ពសហរដ្ឋ អាមេរិក ដែលត្រូវបានគេស្គាល់ថា Green Beret ហើយកូន ប្រុសរបស់លោកឈ្មោះ Peter Taylor ត្រូវបានប្រទេសជប៉ុន ចង់ចាប់ខ្លួន សម្រាប់ការចូលរួមរបស់ ពួកគេនៅក្នុងការរត់គេចខ្លួនយ៉ាង ខ្លាំងរបស់នាយកប្រតិបត្តិឧស្សាហកម្មរថយន្ត ដែលបានដួលរលំកាលពីចុងខែធ្នូ រូបនេះ។
ព្រះរាជអាជ្ញាកំពុងស្វែងរកការឃុំ ខ្លួនបុរសទាំងពីរខណៈដែល ជប៉ុនត្រូវបានគេរំពឹងថា នឹងធ្វើការស្នើសុំធ្វើបត្យាប័នជាផ្លូវការ ដោយប្រទេសជប៉ុន និងសហរដ្ឋអាមេរិក មានសន្ធិសញ្ញា ស្តីពីការធ្វើបត្យាប័ន៕
ដោយ ឈូក បូរ៉ា