ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីអង់គ្លេស បញ្ជាឱ្យរៀបចំផែនការ បញ្ចប់ការពឹងផ្អែកការ នាំចូលពីប្រទេសចិន

បរទេស៖ កាសែត The Times បានរាយការណ៍នៅថ្ងៃសុក្រនេះថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានណែនាំដល់មន្ត្រីរាជការ ទាំងអស់ឱ្យមានផែនការ បញ្ចប់ការពឹងពាក់របស់ចក្រភពអង់គ្លេស លើប្រទេសចិនសម្រាប់ការ ផ្គត់ផ្គង់វេជ្ជសាស្រ្តសំខាន់ៗ និងការនាំចូលជាយុទ្ធសាស្រ្ត ផ្សេងទៀត ចំពេលមានការផ្ទុះឡើង ជំងឺកូវីដ១៩។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា គម្រោងបញ្ចប់នេះ មានឈ្មោះកូដថា “ គម្រោងការពារ” រួមមានការកំណត់អត្តសញ្ញាណភាពងាយរងគ្រោះផ្នែក សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស ចំពោះរដ្ឋាភិបាលបរទេស ដែលមានអរិភាពដែលជាផ្នែកមួយនៃវិធីសាស្រ្តថ្មីកាន់តែ ទូលំទូលាយចំពោះសន្តិសុខជាតិ។ កាសែតបានរាយការណ៍ បន្ថែមទៀតថា កិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានដឹកនាំដោយរដ្ឋមន្រ្តីក្រសួងការ បរទេសលោក Dominic Raab។

ក្រុមការងារចំនួនពីរត្រូវបាន បង្កើតឡើងជាផ្នែកមួយនៃ គម្រោងនេះ ដោយប្រភពមួយបានប្រាប់កាសែត The Times ថាគោលបំណងគឺដើម្បីធ្វើពិពិ ធកម្មបណ្តាញផ្គត់ផ្គង់ដើម្បីលែងពឹងផ្អែក លើប្រទេសនីមួយៗ សម្រាប់របស់របរដែលមិនមែនជាអាហារ។

លោកនាយករដ្ឋមន្រ្តី Johnson បានប្រាប់សមាជិកសភាថា លោកនឹងចាត់វិធានការដើម្បីការពារមូលដ្ឋានបច្ចេកវិទ្យារបស់អង់គ្លេស ដោយរដ្ឋាភិបាលបានរំពឹងថា នឹងរួមបញ្ចូលទាំងឧបករណ៍ការពារផ្ទាល់ខ្លួន និងឱសថផងដែរ។

សូមជម្រាបថា ការអភិវឌ្ឍនេះបានកើតឡើង នៅពេលដែលទីក្រុងប៉េកាំងកំពុងដោះស្រាយនូវការរិះគន់ជាអន្តរជាតិជុំវិញការ ដោះស្រាយរបស់ខ្លួនចំពោះការផ្ទុះឡើងនៃវីរុសនេះ ដែលបានចាប់ផ្តើមនៅក្នុងប្រទេសចិនមុនពេល រីករាលដាលដល់ពិភពលោក៕ ប្រែសម្រួលៈ ណៃ តុលា

To Top