ព័ត៌មានអន្តរជាតិ

បារាំង មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ កើនដល់់ជាង ២៨.០០០នាក់

ប៉ារីស៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសបារំាង បានប្រកាសតួលេខឲ្យដឹងថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ប្រទេសបារាំង ត្រូវបានគេមើលឃើញថា មានអ្នកស្លាប់ដោយវីរុសកូរ៉ូណា កើនឡើងដល់២៨.២១៥នាក់ ដែលមានអ្នកស្លាប់ថ្មី ក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះចំនួន៨៣នាក់ ហើយបើធៀបនឹងថ្ងៃពុធ គឺទាបជាង១១០នាក់ ។

នៅក្នុងកំណត់ត្រា អ្នកស្លាប់នៅ តាមមន្ទីរពេទ្យជាច្រើនបានកើនឡើង ពី៥៨នាក់ដល់១៧.៨៧០នាក់ ទន្ទឹមនឹងនេះដែរ មានអ្នកស្លាប់២៥នាក់ នៅតាមគិលានដ្ឋាននានា ដែលនាំឲ្យតួលេខសរុប នៃអ្នកស្លាប់នៅតាមទីតាំងខាងលើកើនដល់១០.៣៤៥នាក់ ។

គិតត្រឹមថ្ងៃព្រហស្បតិ៍ មានអ្នកធ្វើតេស្តរកមេរោគមានផល វិជ្ជមានថ្មីចំនួន៣១៨នាក់ ដែលនាំឲ្យអ្នកឆ្លងជំងឺសរុប មានរហូតដល់ ១៤៤.១៦៣នាក់ ទន្ទឹមនឹងនេះដែរ អ្នក ដែលបានជាសះស្បើយពីមន្ទីរពេទ្យ សរុបចំនួន៦៣.៨៥៨នាក់ បន្ទាប់ពីមានអ្នកជាសះស្បើយ តែមួយថ្ងៃគត់គឺចំនួន៥០៤នាក់ ៕

ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top