ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ នឹងដកអាមេរិក ចេញពីសន្ធិសញ្ញា ត្រួតពិនិត្យអាវុធឆ្នាំ១៩៩២

" "

វ៉ាស៊ីនតោន៖ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានលើកឡើងថា លោកនឹងដកសហរដ្ឋអាមេរិក ចេញពីសន្ធិសញ្ញា ត្រួតពិនិត្យអាវុធ ឆ្នាំ១៩៩២ ដែលបានអនុញ្ញាតឱ្យមានជើងហោះហើរ ឃ្លាំមើលគ្មានអាវុធលើទឹកដី ដែលចូលរួមដើម្បីកែលម្អតម្លាភាពនៃសកម្មភាពយោធា។

សន្ធិសញ្ញាបើកចំហដែនអាកាស បានចូលជាធរមានក្នុងឆ្នាំ ២០០២ ដោយមានការចូលរួមពីសមាជិកចំនួន ៣៤ រួមមានរុស្ស៊ី និងបណ្តាប្រទេសអឺរ៉ុបជាច្រើន។

" "

សន្ធិសញ្ញានេះបាន ផ្តល់ឱកាសដល់ប្រទេស ជាសមាជិកក្នុងការទទួលបានព័ត៌មាន ស្តីពីសកម្មភាពយោធា និងសកម្មភាពដទៃទៀត ដែលមានការព្រួយបារម្ភ ប៉ុន្តែសហរដ្ឋអាមេរិកត្អូញត្អែរថា ទីក្រុងមូស្គូ បានរំលោភលក្ខខណ្ឌ របស់ខ្លួន។

" "

លោកប្រធានាធិបតី ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំគិតថាយើងមានទំនាក់ទំនង ល្អជាមួយរុស្ស៊ី ប៉ុន្តែប្រទេសរុស្ស៊ី មិនបានគោរពតាមសន្ធិសញ្ញានេះទេ ដូច្នេះទាល់តែពួក គេប្រកាន់ខ្ជាប់ នោះយើងនឹងដកខ្លួនចេញ”៕

ដោយ ឈូក បូរ៉ា

To Top