ប៉េកំាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីមួយកម្រិត៦,១រ៉ិចទ័របានវាយប្រហារមកលើតំបន់ភាគអាគ្នេយ៏ ប្រទេសម៉ិកស៊ិក ។
ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,១រ៉ិចទ័រ ស្ថិតនៅចម្ងាយ១៧៣គីឡូម៉ែត្រភាគអាគ្នេយ៏ នៃក្រុង San Jose del Cabo របស់ប្រទេសម៉ិកស៊ិក នៅវេលាម៉ោង៨និង៤៦នាទីម៉ោងសកលកាលពីថ្ងៃសុក្រ ។
គ្រោះរញ្ជួយដីនេះមានជម្រៅ១០គីឡូម៉ែត្រ តាមការវាយតម្លៃបឋមឃើញថា មានរង្វាស់២២.៤០២៨ដឺក្រេនៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១០៨.១៦៣៦ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងលិច ។
គេនៅមិនទាន់ដឹងថា គ្រោះរញ្ជួយដីមួយនេះបង្កការខូចខាត ឬបាត់បង់ជីវិតមនុស្សយ៉ាងណានោះទេ ៕ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា