ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី​ កំពុងដាក់ខ្លួន នៅឆ្ងាយពីគេ​ ១៤ថ្ងៃ​ ក្រោយមន្ត្រីម្នាក់ រកឃេីញថា​ មានផ្ទុកមេរោគ កូវីដ-១៩

កូឡាឡាំពួរ៖​ ការិយាល័យរបស់លោកបានឲ្យដឹងនេះថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin ត្រូវបានចេញវេជ្ជបញ្ជាឱ្យធ្វើការឃុំឃាំងនៅផ្ទះរយៈពេល ១៤ ថ្ងៃបន្ទាប់ពីមន្រ្តីម្នាក់ដែលបានចូលរួម ក្នុងកិច្ចប្រជុំមួយដែលដឹកនាំដោយលោកធ្វើតេស្ត៍រកឃើញមេរោគកូវីដ-១៩។ 

លោក Muhyiddin បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្រ្តីនៅទីស្តីការនាយករដ្ឋមន្រ្តីកាលពីថ្ងៃពុធ​ ដែលមានការចូលរួមពីមន្រ្តី មិនស្គាល់អត្តសញ្ញាណ​ ដែលក្រោយមកត្រូវបានគេបញ្ជាក់ថាមានជំងឺកូវីដ- ១៩។ 

ការិយាល័យបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នាយករដ្ឋមន្រ្តីត្រូវបានគេធ្វើតេស្តសាកល្បងសម្រាប់ជំងឺកូវីដ-១៩ នៅព្រឹកនេះហើយត្រូវបានបញ្ជាក់ថាមានលក្ខណៈអវិជ្ជមាន” ។

ប៉ុន្តែដើម្បីអនុវត្តតាមច្បាប់ លោកត្រូវតែសង្កេតមើលការឃាត់ខ្លួនឯង រយៈពេល ១៤ ថ្ងៃនៅផ្ទះនៅដើមថ្ងៃសុក្រ។  អ្នកផ្សេងទៀតដែលបានចូលរួម ក្នុងកិច្ចប្រជុំនេះក៏ត្រូវបានគេធ្វើតេស្ត​ និង ដាក់ឲ្យនៅដាច់រយៈពេលពីរសប្តាហ៍ផងដែរ៕

ដោយ​ ឈូក​ បូរ៉ា

To Top