Covid-19

ការស្រាវជ្រាវ ដ៏ធំមួយអះអាងថា ការប្រើប្រាស់ថ្នាំគ្រុនចាញ់ ដែលណែនាំដោយលោក ត្រាំ មានហានីភ័យខ្ពស់ក្នុងការ ឆក់យកជីវិតអ្នកជំងឺ

បរទេស៖ Businessinsider ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា បានចេញផ្សាយថា ការសិក្សាដ៏ស៊ីជម្រៅមួយ ទៅលើអ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យចំនួន ៩៦០៣២កន្លែង បានរកឃើញថា ការប្រើថ្នាំប្រឆាំងនឹង ជំងឺគ្រុនចាញ់គឺ hydroxychloroquine និង chloroquine ហាក់ដូចជាមិនបានផ្តល់ផលប្រយោជន៍ដល់អ្នកជំងឺ ដែលបានប្រើថ្នាំទាំងនោះទេ។

ជំនួសមកវិញគេជឿជាក់ថា ការប្រើប្រាស់ថ្នាំទាំងនេះ នឹងនាំមកឲ្យនូវការប៉ះពាល់ដល់សុខភាពរបស់អ្នកជំងឺកាន់តែធ្ងន់ធ្ងរ ហើយភាគរយនៃការបាត់បង់ជីវិត ក៏កាន់តែច្រើន។Hydroxychloroquine និង chloroquine ត្រូវបានទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង តាំងតែពីវាយប្រហារដំបូងៗ ដោយកូវីដ១៩ហើយមនុស្សជាច្រើនជឿជាក់ថា វានឹងអាចព្យាបាលជំងឺនេះបាន។

គួរបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះ លោកប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ បានធ្វើការប្រកាសថា ថ្នាំទាំងពីរប្រភេទនេះ គឺអាចយកទៅប្រើប្រាស់ សម្រាប់អ្នកជំងឺកូវីដ១៩ បានហើយវាបានធ្វើឲ្យមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ ពលរដ្ឋអាមេរិកផងនិងពិភពលោកចំពោះ ការលើកឡើងមួយនេះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top