សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការយោធា កណ្តាលមួយ និងបានពិភាក្សាអំពី “គោលនយោបាយថ្មី សម្រាប់ការ បង្កើនការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែររបស់ប្រទេសបន្ថែមទៀត” ។
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េបានឱ្យដឹងថា ការពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំដ៏ធំធេងនៃ គណៈកម្មាធិការយោធាមជ្ឈិមនៃគណបក្សពលករកំពុងកាន់អំណាច គឺជាជំហានយោធាដ៏សំខាន់ និងវិធានការរៀបចំ និងនយោបាយ ដើម្បីពង្រឹងបន្ថែមទៀតនូវកងកម្លាំងប្រដាប់ អាវុធទាំងមូលរបស់ខ្លួន។
នៅក្នុងកិច្ចប្រជុំនេះ គឺជាគោលនយោបាយថ្មីសម្រាប់ បង្កើនការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែររបស់ប្រទេស និងដាក់កងកម្លាំងប្រដាប់អាវុធយុទ្ធសាស្រ្តឱ្យមានប្រតិបត្តិការប្រុងប្រយ័ត្នខ្ពស់ស្របតាមតម្រូវការទូទៅ សម្រាប់ការកសាង និងការអភិវឌ្ឍរបស់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេស៕ដោយ ឈូក បូរ៉ា