ព័ត៌មានអន្តរជាតិ

ណូវែលសេឡង់ រងការវាយប្រហារ ដោយគ្រោះរញ្ជួយដី កម្រិត៥,៦រ៉ិចទ័រ

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ថា ប្រទេសណូវែលសេឡង់ បានរងគ្រោះដោយសារ ការរញ្ជួយដីមួយ ដែលមានកម្រិត៥,៦រ៉ិចទ័រ ។

ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា ស្ថិតនៅចម្ងាយ២៩គីឡូម៉ែត្រ នៅភាគខាងជើងក្រុង Foxton ប្រទេសណូវែលសេឡង់ មានគ្រោះរញ្ជួយដីមួយកម្រិត ៥,៦រ៉ិចទ័រ បានកើតឡើង នៅវេលាម៉ោង១៩និង៥៣នាទី ម៉ោងសកល កាលពីថ្ងៃអាទិត្យ ។

គ្រោះរញ្ជួយដីនេះ មានជម្រៅ៥១,៨៩គីឡូម៉ែត្រ ហើយបើតាមការ វាយតម្លៃបឋមឃើញថា មានរង្វាស់៤០.៣៩២៩ដឺក្រេ នៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់១៧៤.៩៦៦ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងកើត ។

ក្រោយពីមាន គ្រោះរញ្ជួយដីនេះកើតឡើង គេនៅមិនទាន់ច្បាស់ ថាតើមានអ្នករងគ្រោះ និងខូចខាតអ្វី នៅឡើយទេ ៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top